(ប៉េកាំង)៖ ថ្ងៃទី២៧ ខែសីហា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតី ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើ បញ្ហាសមុទ្រចិនខាងត្បូង លោក Lin Jian បានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាព និងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង? តើនរណានាំកងកម្លាំងខាងក្រៅ ឱ្យចូលបំផ្លាញស្ថានការណ៍សន្តិភាព និងស្ថិរភាពក្នុងតំបន់? ប្រទេសក្នុងតំបន់បានមើលឃើញ យ៉ាងច្បាស់លាស់ចំពោះករណីនេះ។

ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើ ប្រទេសចិនជាដាច់ខាត។ យើងដាស់តឿនបុគ្គលិកមួយចំនួន របស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹងដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុ និងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន