(ប៉ារីស)៖ ក្រុមហ៊ុនអាកាសចរណ៍ Air France បានលុបចោលជើងហោះហើរទៅកាន់ទីក្រុង Tel Aviv និង Beirut រហូតដល់យ៉ាងហោចណាស់ថ្ងៃចន្ទ បន្ទាប់ពីក្រុម Hezbollah បានបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើប្រទេសលីបង់ជាមួយនឹងយន្តហោះចម្បាំងប្រមាណ ១០០គ្រឿង។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបន្តជើងហោះហើរទាំងនេះឡើងវិញ នឹងអាស្រ័យលើការវាយតម្លៃថ្មីនៃស្ថានភាពសន្តិសុខ»។ Air France បញ្ជាក់ជាថ្មីម្តងទៀតថា សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់ខ្លួន គឺជាអាទិភាពដាច់ខាត៕