(ប៉េកាំង)៖ ហ្គេម 3A របស់ចិនឈ្មោះ《Black Myth: Wukong》កំពុងបង្កើតអច្ឆរិយថ្មី! បន្ទាប់ពីបញ្ចេញត្រឹមតែមួយម៉ោង ហ្គេមដែលមានឈុតឆាកជារឿងទេវកថាចិននេះ បានឈរនៅកំពូលតារាង ដែលមានអ្នកលេងច្រើនបំផុស លើវេទិកា Steam ដោយទទួលបានការវាយតម្លៃល្អជាទូទៅ ពីសំណាក់អ្នកលេងនៅលើសកលលោក។
តាមការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត នៅទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍បានយល់ឃើញជាទូទៅថា ហ្គេមមួយនេះបានបង្ហាញពីកម្លាំងជាក់ស្តែង ដ៏ខ្លាំងក្លា នៃឧស្សាហកម្មហ្គេមរបស់ចិន ហើយក៏បានជំរុញឱ្យអ្នកផងទាំងពួង មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណីរបស់ចិនផងដែរ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.២ភាគរយយល់ឃើញថា ហ្គេមនេះបានតំណាងឱ្យបច្ចេកទេសផលិត ដ៏ល្អប្រណិតនៃហ្គេមប្រភេទដូចគ្នារបស់ចិន និងបង្ហាញពីសក្តានុពលដ៏ធំធេង នៃឧស្សាហកម្មហ្គេមរបស់ចិន ។ អ្នកផ្តល់បទសម្ភាស៍ចំនួន៨៤.៣ភាគរយ រំពឹងទុកអាចមើលឃើញ ឬយល់ដឹងផ្ទាល់ពីផលិតផលកាន់តែច្រើន អំពីវប្បធម៌របស់ចិន បូករួមទាំងហ្គេម ភាពយន្តទូរទស្សន៍ ភាពយន្តខ្នាតធំនិងប្រលោមលោកជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន