(ប៉េកាំង)៖ កាលពីថ្ងៃទី២០ខែសីហា សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនរដូវកាលទី៥ ក្រោមចំណងជើងថា មិត្តភាពរវាងចិននិងអាហ្វ្រិកបានចាប់ដំណើរការជាផ្លូវការ នៅក្រុងគែររដ្ឋធានីអេហ្ស៊ីប ។ ខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ ដ៏ឆ្នើមជាង២០រឿង និងកម្មវិធីរបស់ចិនដែលបកប្រែជា៧ភាសា រួមមាន ភាសាអង់គ្លេស ភាសាបារាំងនិងភាសាអារ៉ាប់ជាដើម នឹងត្រូវចាក់ផ្សាយនៅក្នុងតំបន់ជាបន្តបន្ទាប់ តាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាង២០ នៃប្រទេសអាហ្វ្រិកចំនួន១៥។

សកម្មភាពចាក់ផ្សាយលើកនេះ គឺសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាហ្វ្រិក ជាច្រើនដូចជាអេហ្ស៊ីប កេនយ៉ា តង់ហ្សានីនិងអេត្យូពីជាដើម ក្នុងនោះ រឿងភាពយន្តនិងកម្មវិធីទូរទស្សន៍ចិន បកប្រែជាភាសា Fulfulde និងភាសា Amharic បានបង្ហាញមុខជាលើកដំបូងនៅប្រទេសអាហ្វ្រិក៕

វិទ្យុមិត្តភាពកម្ពុជាចិន