(សេអ៊ូល)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីមន្រ្តីពន្លត់អគ្គីភ័យថា មានមនុស្ស ៦នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀតបានរងរបួស ដោយសារអគ្គីភ័យឆាបឆេះនៅសណ្ឋាគារមួយក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមការដកស្រង់សម្តីមន្រ្តីពន្លត់អគ្គីភ័យខេត្តក្យង់គី (Gyeonggi) ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅជាន់ទីប្រាំបីនៃសណ្ឋាគារដែលមានកម្ពស់ ៩ជាន់នៅក្នុងទីក្រុងប៊ូឈន (Bucheon) ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅពេលល្ងាច។ មន្រ្តីពន្លត់អគ្គីភ័យបានបន្ថែមថា អាជ្ញាធរពន្លត់អគ្គីភ័យបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ៤៦គ្រឿង និងអ្នកពន្លត់អគ្គីភ័យចំនួន ១៥០នាក់ទៅកាន់កន្លែងកើតហេតុ។

យោងតាមការដកស្រង់សម្តីមន្រ្តីពន្លត់អគ្គីភ័យ បានរាយការណ៍ថា អាចនឹងមានអ្នកស្លាប់ ឬរងរបួសបន្ថែមទៀត ខណៈដែលអគ្គីភ័យមិនទាន់ត្រូវបានពន្លត់នៅឡើយទេ៕