(ប៉េកាំង)៖ ថ្ងៃទី១៩ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿង របស់ប្រទេសហ្វីលីពីន បានបំពានចូលថ្មប៉ប្រះទឹក Xianbin តើភាគីចិនមានអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោកស្រី Mao Ning បានថ្លែងថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើពីការដាស់តឿន និងការព្រមានរបស់នាវាឆ្មាំសមុទ្រ ហើយមានចេតនាបើកបំបុកនាវាអនុវត្តច្បាប់ របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះករណីនាវាបុកគ្នា។ អនុលោមតាមច្បាប់ចិន និងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិនបានចាត់វិធានការដ៏ចាបាច់ ចំណាត់ការរបស់ចិនគឺសមហេតុផល ប្រកបដោយភាពជំនាញនិងស្របច្បាប់។
លោកស្រី Mao Ning បានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹក Xianbin ជាចំណែកមួយនៃប្រជុំកោះ Nansha ដែលជាទឹកដីមានស្រាប់របស់ប្រទេសចិន និងជាថ្មប៉ប្រះទឹកគ្មានមនុស្សរស់នៅ។ ភាគីហ្វីលីពីនចាត់បញ្ជូននាវាឆ្មាំសមុទ្រ ឱ្យបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Xianbin ប៉ុនប៉ងដឹកជញ្ជូនសម្ភារៈឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីន ដែលឈរចោលនៅក្បែរថ្មប៉ប្រះទឹក Xianbin ដើម្បីសម្រេចបាននូវការស្ថិតនៅក្នុងរយៈពេលយូរ។
ទង្វើរបស់ហ្វីលីពីនបែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិប្បតេយ្យភាពចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនូវការកំណត់ នៃសេចកី្តប្រកាសប្រតិបតិ្ត សមុទ្រចិនខាងត្បូង បានបំផ្លាញដល់សន្តិភាព និងសន្តិសុខនៃសមុទ្រចិនខាងត្បូង។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿននេះ ហើយនឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក៏ដូចជាគាំពារភាពម៉ឺងម៉ាត់ នៃសេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូងផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន