(ប៉េកាំង)៖ កងទ័ពអាមេរិកត្រូវបានលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងទៀត ប៉ុន្តែចំនួនរឿងអាស្រូវដែលប៉ាន់ប្រមាណ ដោយក្រសួងការពារជាតិអាមេរិក គឺមិនដល់ពាក់កណ្តាលនៃរឿងអាស្រូវ ដែលត្រូវបានលាតត្រដាងផង! តាមការស្ទង់មតិ របស់បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.៩៥ភាគរយ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការដែលជួរទ័ពអាមេរិក ស្ថិតមានបាតុភូតរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដែលក្នុងនោះរួមមានការរំលោភផ្លូវភេទជាដើម។
តាមការស្ទង់មតិឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍ចំនួន៩៤.៩ភាគរយ បានអំពាវនាវឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យ ចំពោះហេតុការណ៍រំលោភផ្លូវភេទរបស់កងទ័ពអាមេរិក ដើម្បីធានាបាននូវភាពបើកចំហនិងយុត្តិធម៌។ ក្រៅពីក្នុងជួរទ័ពអាមេរិក នៅមូលដ្ឋានយោធារបស់កងទ័ពអាមរិកនៅឯបរទេស ដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ក៏កើតមានហេតុការណ៍រំលោភផ្លូវភេទ ជាបន្តបន្ទាប់ផងដែរ ហើយជនល្មើសតែងតែគេចផុតពីការដាក់ទណ្ឌកម្ម តាមផ្លូវច្បាប់ដែលបណ្តាលឱ្យមហាជន នៃប្រទេសពាក់ព័ន្ធមិនពេញចិត្តយ៉ាងខ្លាំង។ នៅក្នុងការស្ទង់មតិលើកនេះ មានអ្នកផ្តល់បទសម្ភាស៍ចំនួន៩៣.៧៤ភាគរយ បានយល់ឃើញថា នេះគឺជាការបង្ហាញពីអនុត្តរភាពម្តងទៀតរបស់អាមេរិក។
អ្នកផ្តល់បទសម្ភាស៍ចំនួន៩២.៣១ភាគរយបញ្ចេញមតិថា ការលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងហើយម្តងទៀត នៃកងទ័ពអាមេរិកកំពុងពន្លឿន ការបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អាមេរិក៕
វិទ្យុមិត្តភាពកម្ពុជាចិន