(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី២០ ខែសីហា បានធ្វើដំណើរទៅកាន់តំបន់ឆេឆេនី (Chechnya) និងបានជួបមេដឹកនាំ លោក Ramzan Kadyrov អំឡុងបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់កូកាសខាងជើង (North Caucasus) មួយនេះចាប់តាំងពីឆ្នាំ២០១១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ពូទីន កាលពីខែឧសភាកន្លងទៅ ធ្លាប់បានប្រកាសថាលោកនឹងមានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់ឆេឆេនី តបតាមការអញ្ជើញរបស់លោក Kadyrov ហើយថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចនេះកើតឡើង។ ដំណើរទស្សនកិច្ចរបស់លោក ពូទីននេះដែរ កើតមានឡើងចំពេលកងកម្លាំងរុស្ស៉ី កំពុង ព្យាយាមវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk។

តាមវិមានក្រឹមឡាំង លោក ពូទីន ​និងលោក Kadyrov បានចុះត្រួតពិនិត្យកងទ័ព និងទាហានស្ម័គ្រចិត្តឆេឆេនី ដែលត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធជាមួយ អ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន បានតែងតាំងលោក Kadyrov ជាមេដឹកនាំតំបន់ឆេឆេនីក្នុងឆ្នាំ២០០៧ បន្ទាប់ពីឪពុករបស់លោក Kadyrov គឺលោក Akhmat Kadyrov ត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅឯពហុកីឡដា្ឋនមួយ ក្នុងឆ្នាំ២០០៤៕