(វ៉ាស៊ៅនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ខណៈដែលលោកបានទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីបនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
លោក Blinken បានហោះហើរទៅកាន់ប្រទេសអេហ្ស៊ីប ពីទីក្រុង Tel Aviv ជាកន្លែងដែលលោកបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកសំណើ «ស្ពាន» របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយគម្លាតរវាងភាគីទាំងពីរ។ លោកបានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកសំណើនេះផងដែរ ដើម្បីជាមូលដ្ឋានសម្រាប់ការចរចាបន្ថែមទៀត។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនបានច្រានចោលសំណើនេះទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបដិសេធនូវអ្វីដែលបានព្រមព្រៀងគ្នាពីមុន ដោយមិនបានបញ្ជាក់ពីរបៀប ហើយបានចោទប្រកាន់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថា កំពុងរាក់ទាក់ឱ្យមានកិច្ចចរចារ ដោយចេតនាអាក្រក់។
នៅប្រទេសអេហ្ស៊ីប លោក Blinken បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi ដែលប្រទេសរបស់លោក បានជួយសម្របសម្រួលកិច្ចចរចានៅហ្គាហ្សាអស់ជាច្រើនខែ រួមជាមួយសហរដ្ឋអាមេរិក និងកាតា។ លោក Sisi បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា វាដល់ពេលត្រូវបញ្ចប់សង្គ្រាម ហើយបានព្រមានពីជម្លោះដែលរីកធំឡើងក្នុងតំបន់៕