(ប៊ែកឡាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ប្រកាសបន្តការផ្អាកជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុង Tel Aviv, Tehran, Beirut, Amman និង Erbil រហូតដល់ថ្ងៃទី ២៦ ខែសីហា ដោយសារតែការព្រួយបារម្ភអំពីស្ថានការណ៍សន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Swiss International Air Lines, Austrian Airlines និង Eurowings ក៏នឹងជៀសវាងការហោះហើរកាត់តាមដែនអាកាសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ផងដែររហូតដល់ថ្ងៃដដែលនេះ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយសារតែការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា៕