(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិន បានថ្លែងសុន្ទរកថា អំពីរឿងដែលនាវាឆ្មាំសមុទ្រហ្វីលីពីន បំពានចូលថ្មប៉ប្រះទឹក Ren'ai ដោយខុសច្បាប់។
លោក Gan Yu អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា នៅវេលាប្រហែលម៉ោង៦ ថ្ងៃទី១៩ខែសីហា បន្ទាប់ពីការបំពានចូលលំហទឹក នៅក្បែរថ្មប៉ប្រះទឹក XianBin នៃប្រជុំកោះ NanSha ប្រទេសចិនដោយខុសច្បាប់ ហើយត្រូវរងការរាំងខ្ទប់ នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៤៤១០ បានបំពានចូលលំហទឹក នៅក្បែរថ្មប៉ប្រះទឹកRen'aiនៃប្រជុំកោះ Nan Sha ប្រទេសចិនដោយខុសច្បាប់ម្តងទៀត ដោយមិនអើពើនឹងការព្រមានជាច្រើនលើក និងការហាមមិនឱ្យបើកចូល។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រង ចំពោះនាវាហ្វីលីពីនដែលបង្ករឿងហេតុតាមផ្លូវច្បាប់។
ភាគីហ្វីលីពីនបានបង្ករឿងហេតុម្តងហើយម្តងទៀត ដែលបានល្មើសនឹងការរៀបចំចាត់ចែងជាបណ្តោះអាសន្ន រវាងភាគីទាំងពីរចិននិងហ្វីលីពីន ស្តីពីការផ្តល់សម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃដល់ នាវាដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren'ai ដែលជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ នូវអធិបតេយ្យភាពរបស់ចិន ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរ នូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ យើងដាស់តឿនឱ្យភាគីហ្វីលីពីនបញ្ឈប់ភ្លាម នូវទង្វើរំលោភសិទ្ធិនិងបង្កហេតុ បើពុំនោះសោត ហ្វីលីពីននឹងត្រូវរ៉ាប់រងផលវិបាកទាំងអស់ ដែលបណ្តាលមកពីរឿងនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន