(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែសីហា នៅ៧៩ឆ្នាំមុន ប្រទេសជប៉ុនប្រកាសសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូប្រយុទ្ធបង្ហូរឈាម អស់រយៈពេល១៤ឆ្នាំ ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ហើយទទួលបានជ័យជម្នះដ៏មហិមា នៃការប្រយុទ្ធប្រឆាំងនឹងជប៉ុន។

ប៉ុន្តែ ព្រឹកថ្ងៃទី១៥ ខែសីហា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនី ដែលតម្កល់ទុកផ្លាកព្រលឹង នៃអ្នកទោសថ្នាក់កំពូលនៃសង្គ្រាមលោកលើកទីពីរ ក្នុងនាមជាអគ្គនាយកនៃបក្សសេរីប្រជាធិបតេយ្យ ហើយអ្នកនយោបាយជាច្រើននាក់ ដូចជារដ្ឋមន្ត្រីការពារជាតិជប៉ុនជាដើម ក៏បានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីដែរ ។ តែព្រមពេលជាមួយគ្នានេះ លោក Shimizu Hideo អតីតពលទាហាននៃកងទ័ពលេខ “៧៣១” នៃកងទ័ពជប៉ុន ដែលមានអាយុ៩៤ឆ្នាំបានទៅដល់ក្រុង Harbin របស់ចិន ដើម្បីសុំខមាលទោស។

ទង្វើ “សែនខ្មោច” របស់អ្នកនយោបាយជប៉ុន បង្កើតជាការប្រៀបធៀបយ៉ាងច្បាស់លាស់ជាមួយ នឹងសតិសម្បជញ្ញៈ ពិនិត្យទោសកំហុស របស់អតីតពលទាហានជើងចាស់របស់ជប៉ុន ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅ មានការព្រួយបារម្ភយ៉ាងខ្លាំង និងប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះប្រតិបត្តិការ ប្រកបដោយគ្រោះថ្នាក់របស់ជប៉ុន ដែលចង់ស្តារចក្រពត្តិនិយមឡើងវិញ។

ក្នុងដំណើរនៅប្រទេសចិនលើកនេះ លោក Shimizu Hideo បានខមាលទោសនៅចំពោះមុខ “សិលាចារឹកសន្តិភាព នៃការសុំទោសនិងមិនធ្វើសង្គ្រាម” ហើយបានទស្សនាសាលពិព័រណ៍ភស្តុតាងនៃ “កងទ័ពលេខ៧៣១” នៃកងទ័ពជប៉ុន ដែលចូលឈ្លានពានប្រទេសចិន ព្រមទាំងទៅធ្វើការបញ្ជាក់នៅកន្លែងដូចជាទីតាំងចាស់នៃកងការពារ ទីសំណល់ចាស់នៃបន្ទប់ពិសោធន៍វីរុស និងទីតាំងចាស់នៃបន្ទប់ពិសោធន៍របួសដោយសារត្រជាក់ខ្លាំងជាដើម។

កាលនោះ “កងទ័ពលេខ៧៣១” នៃកងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិនរបស់លោក Shimizu Hideo គឺជាមហាជំរំនៃកងទ័ពជប៉ុន ដែលគ្រោងរៀបចំនិងធ្វើសង្គ្រាមវីរុស ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ពួកគេបណ្តុះបាក់តេរីបង្កជំងឺ ធ្វើការវះកាត់មនុស្សរស់ និងធ្វើពិសោធន៍លើរាងកាយមនុស្ស ដែលជាទង្វើដ៏សាហាវព្រៃផ្សៃ ។ រយៈពេលជាង៧០ឆ្នាំកន្លងទៅនេះ លោក Shimizu Hideo បានរងទុក្ខបុកម្នេញពីសុបិន្តអាក្រក់។ អត្ថន័យនៃដំណើរ របស់លោកលើកនេះគឺ ធ្វើជាសក្សីនិងលាតត្រដាងពី បទឧក្រិដ្ឋដ៏សម្ងាត់នៃ “កងទ័ព៧៣១” និងលាតត្រដាងចេតនា អាក្រក់របស់ភាគីជប៉ុន ដែលចង់បិទបាំងភស្តុតាងនៃ “កងទ័ព៧៣១”ថែមមួយកម្រិតទៀត ។ នេះមិនត្រឹមតែបានបង្ហាញពី សតិសម្បជញ្ញៈបុគ្គល និងសេចក្តីក្លាហានដ៏ធំធេងរបស់លោកប៉ុណ្ណោះទេ ថែមទាំងក៏ព្រមានមនុស្សមួយចំនួនរបស់ជប៉ុនថា ការពិតជាក់ស្តែងមិនអាចលាក់កំបាំងនោះទេ ហើយទង្វើឧក្រិដ្ឋកម្មក៏មិនត្រូវបានលើកលែងដែរ។

ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ទើបអាចឆ្ពោះទៅរកអនាគត។ ប៉ុន្តែអ្នកផងទាំងពួងបានឃើញថា រាល់ពេលដល់ “ថ្ងៃ១៥សីហា”និងពេលវេលាដ៏សំខាន់ផ្សេងទៀត តែងតែមានអ្នកនយោបាយស្តាំនិយមមួយចំនួន ទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនី ជាសាធារណៈ ដើម្បីអន្ទងព្រលឹងនៃចក្រពត្តិនិយម។

ក្រោមការជំរុញនៃកងកម្លាំងស្តាំនិយម សៀវភៅសិក្សាប្រវត្តិសាស្ត្រជប៉ុន បានលុបចោលខ្លឹមសារអំពីសង្គ្រាមឈ្លានពានចិន ដោយចេតនា ហើយបកស្រាយសង្គ្រាមឈ្លានពានចិន និងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ជាដើមទៅជា “សង្គ្រាមរវាងជប៉ុននិងចិន”និង “ហេតុការណ៍ក្រុង Nanjing ”។ អំពីរឿងនេះ លោក Shimizu Hideo បានរិះគន់ថា សង្គ្រាមគឺសោកនាដកម្មខ្លាំងណាស់ ប៉ុន្តែអាកប្បកិរិយារបស់អាជ្ញាធរជប៉ុនគួរឱ្យគេខឹងសម្បារ ពោលគឺ មិនត្រឹមតែបដិសេធយ៉ាងខ្លាំង អំពីវត្តមាននៃ “កងទ័ព ៧៣១”ប៉ុណ្ណោះទេ ហើយអ្នកនយោបាយមួយចំនួនគ្មានការគោរព ចំពោះការពិតជាក់ស្តែងប្រវត្តិសាស្ត្រ និងការពិនិត្យកំហុសចំពោះទំនួលខុសត្រូវ លើសង្គ្រាមទាល់តែសោះ។

ពិភពលោកបច្ចុប្បន្ននេះគឺអសន្តិភាពណាស់ បណ្ដាប្រទេសអាស៊ីប្រាថ្នាចង់បានសន្តិភាពនិងស្ថិរភាព។ បើចង់ដើរបកត្រឡប់ទៅ ប្រវត្តិសាស្ត្រវិញ នោះប្រជាជននៅទីនេះគឺច្បាស់ជាមិនទទួលយកមុនគេ។ អ្នកនយោបាយមួយចំនួនរបស់ជប៉ុន ចាំបាច់ត្រូវស្គាល់ឱ្យច្បាស់ថា មានតែចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ពិនិត្យកំហុសយ៉ាងស៊ីជម្រៅទៅលើប្រវត្តិសាស្ត្រ ឈ្លានពានចក្រពត្តិនិយម និងប្រកាន់ខ្ជាប់ “រដ្ឋធម្មនុញ្ញសន្តិភាព” ទើបអាចលាងជម្រះស្នាមប្រឡាក់ក្នុងប្រវត្តិសាស្ត្រ ។ ការបំភ្លៃនិងបិទបាំងបទឧក្រិដ្ឋកម្មឈ្លានពានណាមួយ រមែងតែបរាជ័យនៅចំពោះមុខការពិត វាមុខជានឹងរងការធ្វើពហិការយ៉ាងដាច់ខាត ពីកម្លាំងយុត្តិធម៌ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន