(ម៉ូស្គូ)៖ រុស្ស៊ីបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិ Ivanivka ដែលស្ថិតនៅចម្ងាយត្រឹមតែ ១៦គីឡូម៉ែត្រពីទីក្រុងយុទ្ធសាស្ត្រ Pokrovsk ភាគខាងកើតអ៊ុយក្រែន។ ការវាយប្រហារនេះត្រូវបានមើលឃើញថា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk របស់រុស្ស៊ីកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងពីជ័យជម្នះជាបន្តបន្ទាប់នៅតាមបណ្តោយជួរមុខ រួមទាំងការកម្ចាត់កងកម្លាំងអ៊ុយក្រែននៅក្នុងសមរភូមិមួយចំនួន និងការគ្រប់គ្រងទីក្រុងព្រំដែនរុស្ស៊ី Sudzha។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបដិសេធការអះអាងទាំងនេះ ហើយបានរាយការណ៍ពីការប្រយុទ្ធគ្នាខ្លាំងក្លានៅជិតទីក្រុង Pokrovsk។
គួរបញ្ជាក់ថា ភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកនៅតាមតំបន់ព្រំដែនអស់រយៈពេលជាច្រើនខែ ដោយបង្កឲ្យមានការខូចខាត និងការភៀសខ្លួនរបស់ប្រជាជន។ ស្ថានការណ៍នៅភាគខាងកើតអ៊ុយក្រែននៅតែមានភាពតានតឹងខ្លាំង ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានឥតឈប់ឈរ៕