(ប៉េកាំង)៖ ក្នុងឱកាសដែលទិវាអេកូឡូស៊ីជាតិចិនលើកទី២ ខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់អ្នកស្ម័គ្រចិត្ត ផ្នែកការពារបរិស្ថាននៅទំនប់អាងទឹក Danjiangkou ស្ថិតនៅទីក្រុង Shiyan ខេត្ត Hubei ដើម្បីលើកទឹកចិត្តពួកគេយ៉ាងស្និទ្ធ ព្រមទាំងសួរសុខទុកយ៉ាងស្មោះចំពោះបុគ្គលិក និងអ្នកស្ម័គ្រចិត្តការពារបរិស្ថានទាំងអស់ នៅទូទាំងប្រទេសចិន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា គម្រោងបង្វែរទឹកពីត្បូងទៅជើង គឺទាក់ទងនឹងស្ថានការណ៍ទូទៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍរយៈពេលវែង និងសុខុមាលភាពរបស់ប្រជាជន ការការពារបរិស្ថានអេកូឡូស៊ីនៃប្រភពទឹក តម្រូវឱ្យមនុស្សគ្រប់រូប បំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តអនុវត្ត នូវស្មារតីនៃសេវាស្ម័គ្រចិត្ត ជំរុញឱ្យមនុស្ស កាន់តែច្រើនចេះការពារ និងសន្សំសំចៃទឹក ធ្វើការរួមគ្នាដើម្បីកសាង ប្រទេសចិនដ៏ស្រស់ស្អាត ដែលមានភ្នំបៃតង ទឹកថ្លា និងខ្យល់អាកាសបរិសុទ្ធជានិច្ច ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្ម នៃការរួមរស់ប្រកបដោយសុខដុមរមនា រវាងមនុស្សជាតិ និងធម្មជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន