(ប៉េកាំង)៖ ថ្មីៗនេះ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ ខាងការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការសកលផ្នែកបរិវត្តកម្មបៃតង ប្រទេសចិនបានដាក់ពា្យបណ្តឹង ពីវិធានការរបស់សហភាពអឺរ៉ុប ស្តីពីការប្រឆាំងឧបត្ថម្ភកធនជាបណ្តោះអាសន្ន ចំពោះរថយន្តអគ្គិសនីទៅកាន់យន្តការដោះស្រាយជម្លោះ របស់អង្គការពាណិជ្ជកម្មពិភពលោក។ លទ្ធផលនៃការស្ទង់ មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៨៧,៥ភាគរយបានចង្អុលបង្ហាញថា ការដំឡើងពន្ធរបស់សហភាពអឺរ៉ុប មិនត្រឹមតែបរាជ័យ ក្នុងការលុបបំបាត់ ការខ្វែងគំនិតគ្នារវាងចិននិងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងរារាំងយ៉ាងខ្លាំងដល់ ការអភិវឌ្ឍដោយរឹងមាំ នៃឧស្សាហកម្មរថយន្តរបស់សហភាពអឺរ៉ុប និងពិភពលោកផងដែរ។

មិនថាតាមទស្សនៈនៃការផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកផ្នែកពាណិជ្ជកម្ម ឬពីទស្សនៈនៃការធ្វើការរួមគ្នា ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្តី ក៏ផលប្រយោជន៍រួមរបស់ប្រទេសចិននិងសហភាពអឺរ៉ុបធំធេងជាងការខ្វែងគំនិត។ នៅក្នុងការស្ទង់មតិនេះ មានអ្នកផ្តល់បទសម្ភាសន៍៩០,៨៤ភាគរយ បានអំពាវនាវឱ្យប្រទេសចិននិងសហភាពអឺរ៉ុប ដោះស្រាយជម្លោះពាណិជ្ជកម្ម រថយន្តអគ្គិសនីដោយសមរម្យ តាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សាគ្នា ដើម្បីឈានដល់ដំណោះស្រាយ ដែលមានលក្ខណៈកិច្ចសហប្រតិបត្តិការ មិនមែនគាំពារនិយម ហើយរួមគ្នាក្លាយជា កម្លាំងលំនឹងស្ថិរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងអភិបាលកិច្ចអាកាសធាតុសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន