(ប៉េកាំង)៖ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី មិនគួរបន្តកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ រហូតដល់សហគមន៍អន្តរជាតិឈានដល់ការឯកភាពគ្នាលើវិធានការការពារ និងបញ្ហាផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក បានយល់ព្រមធ្វើការដើម្បីផ្ទេរកងនាវាមុជទឹកដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ និងបំពាក់អាវុធធម្មតាចំនួនប្រាំបីគ្រឿង ទៅឱ្យអូស្ត្រាលី នៅត្រឹមឆ្នាំ ២០៥០ ក្រោមកម្មវិធី AUKUS របស់ពួកគេ។
លោក លីន ជាន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា កម្មវិធីនេះធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់៕