(ប៉េកាំង)៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពិធីបើកសកម្មភាព “សប្តាហ៍ចិន-អាស៊ានឆ្នាំ២០២៤ “ បានធ្វើឡើងនៅក្រុង Changzhi ខេត្ត Shanxi ប្រទេសចិន។ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើលិខិតអបអរសាទរ។

លោក Wang Yi បានលើកឡើងថា ចាប់ពីឆ្នាំ ២០២១ ដែលលោក Xi Jinping ប្រធានរដ្ឋចិន និងមេដឹកនាំបណ្តាប្រទេសអាស៊ាន បានប្រកាសកសាងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ានមក ការកសាងសហគមន៍រួមវាសនាចិន-អាស៊ាន ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ហើយប្រជាជនចំនួនជាង ២ ពាន់លាននាក់កាន់តែរាប់អានគ្នា យល់ដឹងពីគ្នានិងចុះសម្រុងគ្នា។

លោក Wang Yi បានសង្កត់ធ្ងន់ថា ក្នុងនាមជាទីផ្សារធំទាំងពីរ ដែលជាអ្នកជិតខាងមេត្រីភាពផង និងរីកចម្រើនយ៉ាងផុលផុសផង ទំនាក់ទំនងរវាងចិននិងអាស៊ាន ប្រកបដោយសក្តានុពលដ៏ធំធេង។ រំពឹងថាអ្នកទាំងអស់គ្នានឹងបន្តត្រួសត្រាយវិស័យថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ពិសេសក្តាប់ជាប់ឱកាសនៃកំណែទម្រង់វិទ្យាសាស្ត្រ និងកំណែទម្រង់ឧស្សាហកម្មជុំថ្មី ដើម្បីរួមចំណែកថ្មីបន្ថែមទៀត សម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ាន ដែលកាន់តែស្អិតល្មួត៕

វិទ្យុមិត្តភាពកម្ពុជាចិន