(មូស្គូ)៖ ក្រុមអ្នកស្ម័គ្រចិត្តអ៊ុយក្រែន បានជួយជម្លៀសអ្នកស្រុកជាច្រើននាក់ និងសត្វចិញ្ចឹមរបស់ពួកគេចេញពីទីក្រុង Sumy ដែលស្ថិតនៅភាគខាងជើងអ៊ុយក្រែនដែលស្ថិតក្នុងលក្ខណៈប្រុងជើងការណ៍ ដើម្បីទប់ទល់នឹងការវាយប្រហារថែមទៀតពីរុស្ស៉ី ជាការឆ្លើយតបនឹងការវាយលុកឆ្លងព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ ២០២៤។
ខណៈដែលអ្នកស្រុកបាននិងកំពុងដឹកឥវ៉ាន់របស់ពួកគេទៅកាន់ចំណុចទទួល កងកម្លាំងរុស្ស៉ីបង្កើនការទម្លាក់គ្រាប់បែកពីលើអាកាស។ អភិបាលក្រុង Sumy លោក Volodymyr Artiukh បានបញ្ជាឱ្យជម្លៀសប្រជាជនចេញពីភូមិចំនួន ២៨ នៃតំបន់ដែលមានចម្ងាយ ១០គីឡូម៉ែត្រជាប់ព្រំដែន។ ប៉ូលិសជាតិ បានឱ្យដឹងថា មនុស្សប្រហែល ២០,០០០នាក់នឹងត្រូវចាកចេញ។
អ្នកជម្លៀសខ្លួនត្រូវបានមើលការខុសត្រូវដោយអ្នកស្ម័គ្រចិត្តដែលមានពាក់អាវការពារគ្រាបកាំភ្លើង ហើយត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលនៅខាងក្រៅតំបន់គ្រោះថ្នាក់។
គួរបញ្ជាក់ថា មន្ត្រីអ៊ុយក្រែនបានរក្សាភាពស្ងៀមស្ងាត់ ជុំវិញប្រតិបត្តិការវាយលុកលើតំបន់ Kursk ប៉ុន្តែបើតាមរបាយការណ៍ក្រៅផ្លូវការពីភាគីទាំងពីរ រយៈពេល ៤ថ្ងៃមកនេះ ការប្រយុទ្ធគ្នាគឺកាន់តែរុលទៅមុខ៕