Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ចំហាយសេសសល់ពីព្យុះ Debby បង្កគ្រោះទឹកជំនន់ ក្នុងរដ្ឋ Pennsylvania និង New York (Video inside)

10-08-2024 09:48

(Reuters)៖ ចំហាយសេសសល់ពីព្យុះ Debby បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ New York ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ ជាប់គាំងទៅណាមិនរួចនៅក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃសុក្រ ទី៩ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីអាមេរិក មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះតាមទូក និងឧទ្ធម្ភាគចក្រ ខណៈឥទ្ធិពលព្យុះ Debby បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង។ លោក Bill Goltz ជាប្រធានភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងទីក្រុង Westfield រដ្ឋ Pennsylvania បានឱ្យដឹងថាអាជ្ញាធរបានដឹកនាំការជួយសង្រ្គោះ៣០លើក ហើយកំពុងបន្ត ធ្វើប្រតិបត្តិការសង្រ្គោះពីផ្ទះមួយទៅផ្ទះមួយ។ លោកបន្ថែមថាមកទល់នឹងពេលនេះ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅក្នុងតំបន់របស់លោកនោះទេ ប៉ុន្តែមានមនុស្សបានបាត់ខ្លួន។

គួរបញ្ជាក់ថា អភិបាលរដ្ឋ Pennsylvania និងរដ្ឋ New York បានចេញសេចក្ដីប្រកាសអាសន្ន និងគ្រោះមហន្តរាយ ដើម្បីសម្រួលដល់ការស្វែងរកធនធានសម្រាប់ ជួយដល់តំបន់រងគ្រោះ។ ព្យុះ Debby ក៏បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់រួចហើយដែរកាលពីប៉ុន្មានថ្ងៃមុននេះ៕