(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសបេឡារុស ដោយកំណត់គោលដៅលើបុគ្គល និងនីតិបុគ្គលជាច្រើននៃប្រទេសនេះ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងរតនាគារ សហរដ្ឋអាមេរិក។

ទណ្ឌកម្មទាំងនេះត្រូវបានចេញក្រោមបទបញ្ជាប្រតិបត្តិ ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី ចូ បៃដិន ក្នុងឆ្នាំ ២០២១ ដែលមានគោលបំណងដាក់សម្ពាធលើប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ជុំវិញការចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោកបានបំភ្លៃការបោះឆ្នោតឆ្នាំ ២០២០ នៅក្នុងប្រទេស។ លោក លូកាសិនកូ បានបដិសេធការចោទប្រកាន់នេះ៕