(ប៉េកាំង)៖ "ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងបង្កើនល្បឿន" ។ល។ សំដៅចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ទទួលបានកាលពីពេលៗថ្មីកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបាន វាយតម្លៃដូចពោលខាងលើ។ នៅថ្ងៃទី ៧ ខែសីហា "តារាងពិន្ទុ" នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះត្រូវបានប្រកាសជាសាធារណៈ៖ ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញ មានចំនួន ២៤,៨៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២៣ ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានបំបែកកំណត់ត្រាថ្មីបើធៀបនឹង រយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយ មានហានិភ័យខ្ពស់បង្គួរនិងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល បានរងការរំខាន សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺ ទទួលបានដោយមិនងាយទេ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្ត និងអេឡិចត្រូនិករបស់ចិន ដូចជាបរិក្ខារដោះស្រាយទិន្នន័យដោយស្វ័យប្រវត្តិ និងគ្រឿងបន្លាស់ សៀគ្វីរួមបញ្ចូលគ្នានិងរថយន្តជាដើម បានកើនឡើង ៨,៣ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប។ ប្រការនេះបានបង្ហាញឱ្យឃើញថា រចនាសម្ព័ន្ធនៃពាណិជ្ជកម្មរបស់ចិន ត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកខាងការច្នៃប្រឌិតថ្មី បានបញ្ចេញថែមមួយកម្រិតទៀត។
ពាណិជ្ជកម្មជាមួយបរទេសគឺជាកត្តាដ៏សំខាន់ សម្រាប់វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន មានភាពនឹងនរនិងនិន្នាការល្អ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើក នៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមក នូវផលប្រយោជន៍កាន់តែច្រើន ដល់ពិភពលោកផងដែរ។
ជាបឋម គឺ កាលានុវត្តភាពទីផ្សារដ៏ធំធេងរបស់ចិន។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Yonhap កូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ក្រោមការជំរុញពីការនាំចេញវត្ថុពាក់កណ្តាលចម្លង ការនាំចេញទៅកាន់ប្រទេសចិន របស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំងក្នុងខែកក្កដា ឆ្នាំនេះដែលធ្វើឱ្យប្រទេសចិន បានក្លាយជាប្រទេសនាំចេញដ៏ធំបំផុត របស់កូរ៉េខាងត្បូងម្តងទៀត ។ ឆានែលព័ត៌មាននិងពាណិជ្ជកម្មរបស់ អ្នកប្រើប្រាស់អាមេរិក (CNBC) បានវាយតម្លៃថា "សមិទ្ធផលដែលប្រទេសចិនទទួលបាន ក្នុងការនាំចូលនៅខែកក្កដាឆ្នាំនេះ បានលើសពីការប៉ាន់ប្រមាណ"។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមលក្ខខណ្ឌរបស់ខ្លួនដែលនាំមក នូវកម្លាំងចលករថ្មីខាងការអភិវឌ្ឍដល់ពិភពលោក។ សហគ្រាសចិនបានផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាពល្អ ដល់ពិភពលោក តាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគុណជាច្រើន ឧត្តមភាពខាងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម ដ៏ពេញលេញនិងសមត្ថភាពផលិតកម្មដ៏ខ្លាំងក្លា។
បើមើលពីចក្ខុវិស័យវែងឆ្ងាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានដើរតួនាទីជាវិជ្ជមាន ក្នុងការគាំពារស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក គិតជាមធ្យមក្នុងមួយឆ្នាំៗ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើង ១,៦ ទ្រីលានយាន់ប្រាក់ចិន ដែលមានតម្លៃណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលមានតម្រូវការស្តារឡើងវិញជាបន្ទាន់។ គិតមកទល់ចុងខែកក្កដា ឆ្នាំ ២០២៤ រថភ្លើងចិន-អឺរ៉ុបបានបើកបរសរុបលើសពី ១ ម៉ឺនជើងក្នុងឆ្នាំនេះដែលបានក្លាយជាក្រុមដឹកជញ្ជូនដែកថែប ក្នុងការធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
ពេលថ្មីៗនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូសហគ្រិនចិនទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ។ មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មរបស់អាមេរិករំពឹងជាទូទៅថា អាចបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនដោយសម្គាល់ឃើញថា ពាណិជ្ជកម្មជាមួយបរទេសមិនត្រូវរង ផលប៉ះពាល់ពីភូមិសាស្រ្តនយោបាយនោះទេ ។ ប្រឈមមុខនឹងការការពារនិយម ដែលមានភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ ការបើកទូលាយចំពោះអន្តរជាតិនិង "ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច" ដើម្បីជំរុញពាណិជ្ជកម្មសកលឱ្យទទួលការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ។
បច្ចុប្បន្ននេះ កាលានុវត្តភាពដែលបានមកពី ការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ កំពុងលេចចេញជាសន្សឹមៗ។ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងពិសេស ចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ នៃប្រព័ន្ធរពាណិជ្ជកម្មជាមួយបរទេស ។ វិធានការទាំងនេះ នឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។
នាពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បានដំឡើងការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ដល់ទៅលើសពី ៥ ភាគរយដែលបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែជា ក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដដែល។ ប្រទេសចិននឹងបន្តពង្រីក ការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ បន្តពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដែលបន្តកើនឡើង និងឆ្ពោះទៅរកភាពល្អប្រសើរដើម្បីបន្តនាំមក នូវភាគលាភកាន់តែច្រើនដល់ពិភពលោក តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពាណិជ្ជកម្មជាមួយបរទេស ដែលមានភាពធន់យ៉ាងខ្លាំងក្លា៕
វិទ្យុមិត្តភាពកម្ពុជាចិន