(ប៉េកាំង)៖ យប់ថ្ងៃទី៧ ខែសីហាតាមម៉ោងក្នុងតំបន់ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក (WADA) បានចេញសេចក្តីថ្លែងការណ៍ថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំង នៃសហរដ្ឋអាមេរិក (USADA) បានបន្តអនុញ្ញាតឱ្យកីឡាករជម្រើសជាតិជាច្រើនរូប ដែលបានប្រើសារធាតុលើកកម្លាំងចូលរួម ការប្រកួតកីឡាអន្តរជាតិ ដែលក្នុងនោះមានយ៉ាងហោចណាស់មួយករណី ដែលមិនបានប្រកាសជាសាធារណៈ ព្រមទាំងមិនដែលដាក់ទណ្ឌកម្ម ចំពោះទង្វើល្មើសបទប្បញ្ញត្តិ អំពីការប្រឆាំងសារធាតុលើកកម្លាំង នេះបានល្មើសនឹង «បទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោក» ផង និងល្មើសនឹងបទប្បញ្ញត្តិនៃស្ថាប័នប្រឆាំងសារធាតុលើកកម្លាំង នៃសហរដ្ឋអាមេរិក(USADA) ផង។

សេចក្តីថ្លែងការណ៍លើកឡើងថា ស្ថាប័នអាមេរិកបានល្មើសនឹងការកំណត់នៃបទប្បញ្ញត្តិ ប្រឆាំងសារធាតុលើកកម្លាំងពិភពលោក ជាច្រើនដង ខណៈកីឡាករអាមេរិកជាច្រើននាក់ ដែលបានប្រើសារធាតុលើកកម្លាំង មិនដែលត្រូវផាកពិន័យ។ បើសិនជា កីឡាករនៃប្រទេសផ្សេងៗដឹងថា ពួកគេបានចូលរួមប្រកួតជាមួយបុគ្គល ដែលប្រើសារធាតុលើកកម្លាំង ក្រោមការអនុញ្ញតពី ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំង នៃសហរដ្ឋអាមេរិក (USADA) នោះពួកគេនឹងមានអារម្មណ៍យ៉ាងណា? ទង្វើបែបនេះ មិនគ្រាន់តែបំផ្លាញដល់ភាពយុត្តិធម៌ នៃការប្រកួតនៃវិស័យកីឡាតែប៉ុណ្ណោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់សុវត្ថិភាព របស់កីឡាករទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន