(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់នៅពេលផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ ចំពោះស្ថាប័នមជ្ឈិមនិងរដ្ឋឱ្យសិក្សារៀនសូត្រ និងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃកិច្ចកសាងក្រុមសមាជិកបក្សនិងកម្មាភិបាលបក្ស នៃស្ថាប័នមជ្ឈិមនិងរដ្ឋថា ការសិក្សារៀនសូត្រនិងអនុវត្តឱ្យបានល្អ នូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ គឺជាភារកិច្ចនយោបាយ ដ៏សំខាន់មួយ របស់បក្សទាំងមូល និងប្រទេសទាំងមូលនាពេលបច្ចុប្បន្ន និងមួយរយៈពេលនៅថ្ងៃខាងមុខ ស្ថាប័នមជ្ឈិមនិងរដ្ឋជា "ផ្លូវមុខ"នៃការអនុវត្តតាមសេចក្តីសម្រេចចិត្ត និងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដូច្នេះ ត្រូវធ្វើជាអ្នកនាំមុខ នៃការសិក្សារៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី យើងត្រូវប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំរបស់បក្ស ដោយគ្រប់ជ្រុងជ្រោយនិងការដឹកនាំជាឯកភាព របស់មជ្ឈិមបក្ស យល់ដឹងនិងក្តាប់យ៉ាងជ្រាលជ្រៅ នូវប្រធានបទ គោលការណ៍សំខាន់ៗ វិធានការសំខាន់ៗនិងការធានាពីឫសគល់ នៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ ហើយត្រូវដើរនៅជួរមុខ និងធ្វើជាគំរូនៃការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ គណៈកម្មការការងារនៃស្ថាប័នមជ្ឈិម និងរដ្ឋត្រូវបំពេញភារកិច្ចដោយម្ចាស់ការ និងបំពេញតួនាទីរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវនិងច្នៃប្រឌិតថ្មី ផ្តោតការយកចិត្តទុកដាក់លើ ការអនុវត្ត ដើម្បីបង្ហាញពីការទទួលខុសត្រូវថ្មី និងតួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈកិច្ចកសាងក្រុមសមាជិកបក្ស ប្រកបដោយគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន