(ប៉េកាំង)៖ នឹកស្មានមិនដល់ទេថា «បទភ្លេង» ដែលមានប្រជាប្រិយភាពជាងចិតសិបឆ្នាំក្នុងប្រទេសចិន គឺបទភ្លេងហាត់ប្រាណក្នុងសម័យខុសៗគ្នា ដែលចាក់តាមមេក្រូ។ ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីសន្លាងបានចាប់ផ្តើម ធ្វើទំនើបកម្មដោយម្ចាស់ការ ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីការចងចាំ នៃយុគសម័យមួយរបស់ប្រជាជាតិចិន នោះគឺការហាត់ប្រាណតាមចង្វាក់ភ្លេង ដែលចាក់តាមមេក្រូ។

ពីចុងឆ្នាំ១៩៥១មក នៅតាមសាលារៀន រោងចក្រ ផ្លូវនិងជនបទ នៃតំបន់នានារបស់ប្រទេសចិនតែងតែស្តាប់លឺ ភ្លេងដែលចាក់តាមមេក្រូ ដើម្បីឱ្យពលរដ្ឋចូលរួមហាត់ប្រាណ។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ការហាត់ប្រាណតាមចង្វាក់ភ្លេង ដែលចាក់តាមមេក្រូដែលមានភាពស្រួល អាចហាត់នៅចន្លោះម៉ោងធ្វើការ កាយវិការស្រួលហាត់ និងមានរយ:ពេលហាត់មិនដល់ ៥ នាទី ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីប្រជាជនចិនគ្រប់ទិសទី។

ស្របតាមការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមចិន ក្នុងរយៈពេលប្រហែលពាក់កណ្តាលសតវត្សរ៍ ចំនួនប្រជាជនរបស់ចិន បានកើនឡើងដល់ ១ ពាន់៤០០លាននាក់ ចំណែកអាយុកាលរំពឹងទុកជាមធ្យម នៃមនុស្សម្នាក់ៗ បានកើនពី 35 ឆ្នាំ ឡើងដល់78 ឆ្នាំ។ ហេតុអ្វីបានជាប្រជាជនចិនជំនាន់នីមួយៗ មានការគាំទ្រដូចគ្នាចំពោះការហាត់ប្រាណ តាមចង្វាក់ភ្លេងដែលចាក់តាមមេក្រូ? ការប្រែប្រួលនៃអាយុកាលជាការបញ្ជាក់មួយ។

តើសុខភាពរបស់ប្រជាជនសំខាន់ដល់កម្រិតណា? ពាក្យស្លោកអំពីសារៈសំខាន់ នៃការហាត់ប្រាណដែលលើកឡើង ដោយលោក ម៉ៅ សេទុង ថា «អភិវឌ្ឍកីឡានិងការហាត់ប្រាណ ដើម្បីបង្កើនសុខភាពប្រជាជន» មានប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះ។ កាលនោះ ប្រទេសចិនថ្មីដែលទើបបង្កើតឡើងបានតែ២០ថ្ងៃប៉ុណ្ណោះ ក៏បានកោះធ្វើមហាមីទ្ទីងតំណាងបុគ្គលិកការងារកីឡា ទូទាំងប្រទេស។

ខួប ១០ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី ត្រូវចំសប្តាហ៍នៃថ្ងៃបុណ្យសែនលោកខែ ការប្រកួតកីឡាទូទាំងប្រទេសចិនលើកដំបូង បានធ្វើឡើងនៅរដ្ឋធានីប៉េកាំង ដែលវិញ្ញាសាកីឡាមានលក្ខណ:ពិសេសណាស់មានដូចជា ការលោតឆត្រយោង និងការវាយទូរសារជាដើម។

«ងើបចេញពីទ្វីបអាស៊ី ឆ្ពោះទៅកាន់ពិភពលោក» ប្រទេសចិនដែលបានធ្វើកំណែទម្រង់និងបើកទូលាយ បានត្រឡប់មកកាន់ឆាកប្រកួតកីឡាអន្តរជាតិវិញ។ ក្រោយឆ្នាំ២០០៨ ដែលចិនធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិករដូវក្តៅ ថ្ងៃទី ៨ ខែសីហាត្រូវបានកំណត់ជាទិវាមហាជនចូលរួមហាត់ប្រាណរបស់ប្រទេសចិន។

សួនតូចក្បែរផ្ទះ, ការហាត់ប្រាណក្នុងរង្វង់ដើរចម្ងាយ 15 នាទី , តុកីឡាពីងប៉ុងតាមសហគមន៍ , ទីធ្លាហាត់ប្រាណ នៅក្រោមស្ពានអាកាស, កែច្នៃសំណង់រោងចក្រចាស់ៗ ដែលលែងប្រើឱ្យក្លាយជាសួនកីឡា ។ល។ ប្រទេសចិន ដែលមានចំនួនប្រជាជនច្រើន ទំហំដីគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗតិចៗ មានតែខំកែច្នៃទីតាំងទំនេរតូចតាចក្បែរខ្លួន ឱ្យក្លាយជាទីកន្លែងដែលអាចហាត់ប្រាណបាន ដើម្បីបំពេញតម្រូវការរបស់មហាជន នេះប្រហែលទទួលបានបទពិសោធ ពីការហាត់ប្រាណតាមចង្វាក់ភ្លេង ដែលចាក់តាមមេក្រូក្នុងសង្គមអតីតកាល។

«សន្ទស្សន៍សំខាន់បំផុតនៃការធ្វើទំនើបកម្ម គឺសុខភាពរបស់ប្រជាជន ដែលជាមូលដ្ឋាននៃជីវភាពរស់នៅ ដែលមានសុភមង្គលនិងភាពសប្បាយរីករាយ ។» ----លោក Xi Jinping ប្រមុខរដ្ឋចិនយកចិត្តទុកដាក់លើ ការជំរុញសុខភាពរបស់ប្រជាជន។ កាលពីយុវវ័យ លោកលេងកីឡាបាល់ទាត់ និងជិះស្គីជាញឹកញាប់ ចាប់ពីចូលបម្រើការងារមក លោកបន្តទម្លាប់ហាត់ប្រាណហែលទឹក និងឡើងភ្នំ។

អាចនិយាយបានថាការហាត់ប្រាណឱ្យសុខភាពមាំមួនក៏ជា ការចូលរួមគាំទ្រការធ្វើទំនើបកម្មរបស់ប្រទេសជាតិដែរ។ បើតាមការស្នើ នៃអង្គការសុខភាពពិភពលោក ដើម្បីទទួលបានផលប្រយោជន៍ពីសុខភាពល្អ មួយថ្ងៃៗយើងគួរហាត់ប្រាណ យ៉ាងហោចណាស់ ២០ នាទី ---តើថ្ងៃនេះ លោកអ្នកហាត់ប្រាណហើយឬនៅ?

វិទ្យុមិត្តភាពកម្ពុជាចិន