(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើដំណើរមួយ ដោយអំពាវនាវឱ្យពលរដ្ឋជប៉ុនមិនត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។

ការជូណដំណឹងនេះធ្វើឡើង បន្ទាប់ពីការអំពាវនាវស្រដៀងគ្នានេះកាលបីថ្ងៃចន្ទ ដែលជំរុញឱ្យជនជាតិជប៉ុននៅប្រទេសលីបង់ ចាកចេញពីប្រទេសនេះ៕