(ប៉េកាំង)៖ នៅថ្ងៃទី ២ ខែសីហា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៃកិច្ចប្រជុំសន្ទនាសកលស្តីពី "កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី" បានបើកធ្វើដោយជោគជ័យនៅប្រទេសថៃ និងប៉ាគីស្ថាន។
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយលើកឡើងថា ក្នុងនាមជាទីផ្សារដែលមានកម្លាំងរស់រវើកបំផុត និងទ្រង់ទ្រាយធំបំផុតមួយនៅលើពិភពលោក ប្រទេសចិនបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយគុណភាពខ្ពស់ ដែលនឹងជំរុញឱ្យប្រទេសចិននិងថៃ ក៏ដូចជាប្រទេសនានាលើពិភពលោក ពួតដៃគ្នាស្វែងរកភាពរីកចម្រើន និងការអភិវឌ្ឍរួម ។ ប្រទេសថៃនឹងពួតដៃប្រកៀកស្មាគ្នា ជាមួយប្រទេសចិន ដើម្បីជំរុញប្រកបដោយប្រសិទ្ធភាព នូវការកសាង "ខ្សែក្រវាត់និងផ្លូវ" បង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជាសេដ្ឋកិច្ចបៃតងជាដើមដើម្បីសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។
លោក Ahsan Iqbal រដ្ឋមន្ត្រីក្រសួងផែនការនិងអភិវឌ្ឍន៍ នៃប្រទសប៉ាគីស្ថានបានថ្លែងថា ការប្តេជ្ញាចិត្តដ៏មុតមាំ របស់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់និងការពង្រីកការបើកទូលាយខាងសេដ្ឋកិច្ច វាមិនត្រឹមតែផ្តល់លំហអភិវឌ្ឍន៍ កាន់តែច្រើនសម្រាប់សហគ្រាស និងប្រជាជននៃប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានន័យថា ប្រទេសដែលធ្វើកិច្ចសហប្រតិបត្តិការ ជាមួយចិននឹងទទួលបានឱកាសវិបុលភាព កាន់តែច្រើនទៀតផង ។ កិច្ចកសាងនៃដំណាក់កាលទីពីរ នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាននឹងធ្វើឱ្យប្រទេសទាំងពីរ ទទួលបានសមិទ្ធផលកាន់តែច្រើន ក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន