(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ កិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពី ការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើសកម្មភាពពិសេសមួយចំនួន សម្រាប់យុបជន Gen Z ជាបន្តបន្ទាប់នៅប្រទេសអាល្លឺម៉ង់ ក្រិកនិងឥណ្ឌា បញ្ញវន្តវ័យក្មេង ម្ចាស់ប្លុកដ៏ល្បីឈ្មោះនិងអ្នកមានឥទ្ធិពលខាងបញ្ចេញមតិជាដើម នៃប្រទេសជាច្រើន ដូចជាអាល្លឺម៉ង់ អូទ្រីស ក្រិក ឥណ្ឌានិងស្រីលង្កាជាដើមបានរួមគ្នាពិគ្រោះពិភាក្សាពី កាលានុវត្តភាពដែលការធ្វើទំនើបកម្ម តាមបែបផែនចិន បាននាំមកដល់យុវជន នៃបណ្តាប្រទេសនានាលើពិភពលោក។

លោក Chandru ម្ចាស់ប្លុកដ៏ល្បីឈ្មោះនៃ YouTube របស់ប្រទេសស្រីលង្កាបានថ្លែងថា ប្រទេសចិនផ្តោតសំខាន ទៅលើគោលដៅអភិវឌ្ឍន៍ដ៏វែងឆ្ងាយ ប្រជាជនចិនមានជំនឿចិត្តលើខ្លួនឯង ប្រការនេះជាមូលដ្ឋានរបស់ចិនសម្រាប់ទទួលបាន សមិទ្ធផលក្នុងកិច្ចកសាងប្រទេសជាតិ ដែលគួរឱ្យកត់សម្គាល់។ នៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មី ដែលចាត់ទុកការច្នៃប្រឌិតថ្មីជាស្នូល ជាខ្លឹមសារគន្លឹះរបស់ចិនក្នុងការណែនាំការអភិវឌ្ឍសកល។

យុវជនដែលប្រកបអាជីពលើវិស័យអប់រំ នៃប្រទេសអាល្លឺម៉ង់និងអូទ្រីសបានថ្លែងថា ដោយគិតពិចារណាពីស្ថានការណ៍ទូទៅ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសចិនបានធ្វើការកែទម្រង់ប្រព័ន្ធអប់រំកាន់តែស៊ីជម្រៅ បណ្តុះបណ្តាល ធនធានមនុស្សបែបច្នៃប្រឌិតថ្មី ពន្លឿនកិច្ចកសាងប្រទេសខ្លាំងក្លា ខាងការអប់រំ ប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រ ប្រទេសខ្លាំងក្លាខាងធនធានមនុស្ស ក្នុងន័យផ្តល់ការទ្រទ្រង់ និងណែនាំការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏មុខជានឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើន ដល់យុវជនពិភពលោកជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន