(ប៉េកាំង)៖ ពីបុរាណទល់សព្វថ្ងៃ ប្រជាជនចិននិយមចូលចិត្តទីធ្លាតូចៗ។ ឃ្លាកំណាព្យរជ្ជកាលថាងបានពន្យល់ថា «ទោះជាតុបតែងធម្មតាក៏ដោយ បើមនុស្សដែលស្នាក់នៅនោះមានគុណធម៌ វាគឺជាទីតាំងដ៏ល្អ» ទីធ្លាជាទីកន្លែង ដែលធ្វើឱ្យស្ងប់ចិត្ត ជាទីជជែកកម្សាន្តរបស់គ្រួសារប្រជាជនចិន។
ក្នុងរឿងសាមកុក ល៉ីវប៉ី គ័នអ៊ី និងចាំងហ្វី ស្បថយកគ្នាជាបងប្អូនធម៌ គឺក្នុងសួនផ្កាប៉ែសរបស់ចាំងហ្វី -- ចាំងហ្វីជាសត្វយាតកៈ ប៉ុន្តែក្នុងទីធ្លារបស់គាត់ដាំតែដើមផ្លែប៉ែស គាត់រៀបចំជាសួនផ្កាប៉ែស។ ឆាវ ឆាវ និងលីវ ប៉ី ផឹកស្រាជជែកពីរឿង អ្នកក្លាហានគឺក្នុងទីធ្លារបស់ឆាវឆាវ។ ជូកឺលាងចូលចិត្តនៅក្នុងទីធ្លាតូចរបស់ខ្លួន ពេលទំនេរគាត់ឈរផ្អែកដើមឬស្ស៊ី មើលត្រីហែលនៅក្នុងអាងទឹក។
បច្ចុប្បន្ន ជីវភាពរស់នៅកាន់តែទំនើប ក្រៅពីផឹកតែបណ្តែតអារម្មណ៍ តើនៅមានមូលហេតុអីទៀតធ្វើឱ្យប្រជជនចិន ចូលចិត្តទីធ្លាតូចៗ? ហាលស្បៀង។ ប្រមូលស្រូវហើយហាលឱ្យទាន់ពេល នេះជាកិច្ចការសំខាន់មួយ ដែលកសិករយកចិត្តទុកដាក់។ នៅរដូវប្រមូលផល រដ្ឋបាលមូលដ្ឋានច្រើនកន្លែងរបស់ចិន តែងរៀបទីធ្លារដ្ឋបាលនិងទីធ្លាសាធារណៈ ដើម្បីជួយសម្រួលដល់បងប្អូនកសិករ ហាលស្បៀងឱ្យទាន់ពេលវេលា។
សេវាកម្មផ្ដល់ភាពងាយស្រួលដល់ប្រជាជន។ សហគមន៍ច្រើនតែងធ្វើសកម្មភាពផ្តល់សេវាកម្មងាយស្រួល ជូនចំពោះអ្នកស្នាក់នៅនៅចុងសប្តាហ៍ ដែលធ្វើតាមទីធ្លាក្នុងសហគមន៍ ប្រភេទសេវាឥតគិតថ្លៃមានដូចជាកាត់សក់ ដេរប៉ះ ជួសជុលសម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះជាដើម។
ទីធ្លាបច្ចេកវិទ្យា។ ប្រទេសចិនគាំទ្រក្រុមអ្នកស្រាវជ្រាវខាងកសិកម្ម ទៅធ្វើការតាមភូមិ ដើម្បីផ្លាស់ប្តូរទល់មុខជាមួយកសិករ ហើយងាយស្រួលធ្វើវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម ជំរុញឱ្យកសិកម្មទំនើបនិងផលិតកម្ម រួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។
ទីធ្លាជជែកពិភាក្សា។ ជជែករឿងអី? រឿងនៅក្បែរខ្លួន រឿងដែលអ្នកផងទាំងពួងយកចិត្តទុកដាក់។ ក្នុងទីធ្លាតូចៗ មនុស្សម្នាអង្គុយជុំគ្នាពិភាក្សាគ្នា ដើម្បីរកមធ្យោបាយដោះស្រាយ ឬវិធីគ្រប់គ្រងណាមួយដែលភាគីនានា ឯកភាពទទួលយក។
ប្រទេសចិនអនុវត្តប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ក្នុងនោះ បូករួមទាំងការជំរុញឱ្យកម្លាំងសង្គមស៊ីវិល មកពីមជ្ឈដ្ឋានផ្សេងៗគ្នាចូលរួមយ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងកិច្ចការមូលដ្ឋាន ពេលតាក់តែងរៀបចំប្រព័ន្ធច្បាប់ គួរឆ្លើយតបចំពោះកិច្ចការដែលប្រជាជនផ្តោតសំខាន់ រំពឹងទុក ក្ដីកង្វល់ ឬចង់ឃើញមានដំណោះស្រាយជាបន្ទាន់។
លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់សំណេះសំណាល ក្នុងទីធ្លាជជែកពិភាក្សា លោកបានលើកឡើងថា ៖ មានកិច្ចការងាយអីគួរពិភាក្សា កិច្ចការមហាជនទុកឱ្យមហាជនមកពិភាក្សា រហូតសម្រេចបានដល់ឯកភាពគ្នា ។ ឫសគល់នៃប្រជាធិបតេយ្យរបស់ប្រជាជន គឺស្វែងរកឆន្ទៈនិងសំណូមពរដ៏ទូលំទូលាយ។ ការធ្វើទំនើបកម្មតាមបែបផែនចិន លើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជនជាការងារសំខាន់ ដែលបូករួមទាំងបំពេញតម្រូវការខាងចិត្តគំនិត អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល។ លោក Xi Jinping បានសង្កត់ធ្ងន់ថា សម្លេងអំពាវនាវរបស់ប្រជាជន គឺជាទិសដៅធ្វើកំណែទម្រង់។
វប្បធម៌ចិនយកចិត្តទុកដាក់លើការប្រមូលមតិយោបល់និងតម្រិះប្រាជ្ញារបស់មហាជន សម្គាល់ឃើញថាវាអាចជួយឱ្យមាន ប្រសិទ្ធភាពកាន់តែល្អ។ ពីបុរាណមក អ្វីដែលប្រជាជនចិនដាំច្រើនបំផុត ក្នុងទីធ្លាតូចៗប្រហែលជាបន្លែ ហើយរឿងរ៉ាវ ដែលជជែកពិភាក្សា មានរឿងក្នុងគ្រួសារផង និងកិច្ចការប្រទេសជាតិផង ដែលសុទ្ធតែបង្ហាញពីការរំពឹងទុកចំពោះអនាគត។ ការស្រលាញ់ពេញចិត្តទីធ្លាតូចៗ និងតុបតែងទីធ្លា យូរៗទៅក្លាយជាវប្បធម៌សួនច្បារប្រពៃណីចិន ដែលជានាមកាតតំណាងមួយ នៃវប្បធម៌ប្រជាជាតិចិន។ តើលោកអ្នកចង់ដាំអ្វីខ្លះក្នុងទីធ្លារបស់ខ្លួន ?
វិទ្យុមិត្តភាពកម្ពុជាចិន