(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជន កាលពីថ្ងៃទី៣១ ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានអញ្ជើញ ចូលរួមនិងថ្លែងសុន្ទរកថា។

លោក Dong Jun បានថ្លែងថា នាយទាហាននិងពលទាហាន នៃកងទ័ពទាំងមូលបានតម្កល់គំនិតពង្រឹង កងទ័ពឱ្យកាន់តែខ្លាំងក្លា របស់លោកអគ្គលេខាធិការ Xi Jinping ជាគោលការណ៍ណែនាំ ដើរតាមផ្លូវពង្រឹង កងទ័ពប្រកបដោយលក្ខណៈពិសេសរបស់ចិន យ៉ាងមុតមាំជាប់រហូតមក ពង្រឹងនិងលើកកម្ពស់ការធ្វើសមាហរណកម្មប្រព័ន្ធ និងសមត្ថភាពយុទ្ធសាស្ត្រជាតិ ខិតខំពុះពារឧបសគ្គដើម្បីសម្រេចឱ្យបាន នូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើត កងទ័ពរំដោះប្រជាជនចិនយ៉ាងមុតមាំ។ កងទ័ពចិនរីករាយរួមជាមួយកងទ័ពប្រទេសនានា អនុវត្តតាមគំនិតផ្តួចផ្តើម សហគមន៍រួមវាសនារបស់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាព បង្កើតនិម្មាបនកម្មសន្តិសុខប្រកបដោយ ភាពយុត្តិធម៌និងរួមគ្នាកសាង និងចែករំលែកជាមួយគ្នា ដើម្បីរួមគ្នាកសាងពិភពលោកដ៏ល្អបវរ ដែលមានសន្តិភាពយូរអង្វែង និងមានសន្តិសុខជាទូទៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន