(ប៉េកាំង)៖ នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី"កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី" និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃ "ឆ្នាំដៃគូចិន-អាហ្ស៊ីប" ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅទីក្រុងគែរ ប្រទេសអាហ្ស៊ីប។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានបែបថ្មីដ៏សំខាន់ និងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែខិតខំប្រឹងប្រែង ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរចិននិងអេហ្ស៊ីប។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាត់ទុកកិច្ចសន្ទនានិងសកម្មភាព នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនលើកនេះជាឱកាសមួយ ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃប្រទេសអេហ្ស៊ីបព្រមទាំងធ្វើឱ្យស៊ីជម្រៅ នូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ពង្រឹងនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់រវាងប្រទេសទាំងពីរ ក្នុងវិស័យធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន ក្នុងន័យរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំង សម្រាប់ការពួតដៃគ្នាកសាងសហគមន៍ រួមវាសនារវាងចិននិងអេហ្ស៊ីបនិងសហគមន៍រួមវាសនា រវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន