(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា ចិន-ឥណ្ឌា ឯកភាពគ្នាជំរុញកិច្ចពិភាក្សាស្តីពីបញ្ហាព្រំដែន និងបន្តរក្សាសន្តិភាព ក៏ដូចជាភាពស្ងប់ស្ងាត់នៅតាមតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។
ក្រុមមន្រ្តីមកពីប្រទេសទាំងពីរ បានបើកកិច្ចប្រជុំលើកទី ៣០នៃយន្តការកិច្ចការពិគ្រោះយោបល់ និងសម្របសម្រួលកិច្ចការព្រំដែនចិន-ឥណ្ឌា ក្នុងទីក្រុងញូវដេលី នៅថ្ងៃនេះ ដោយផ្តោតលើការលុបបំបាត់ជម្លោះដ៏រ៉ាំរ៉ៃមួយ ជុំវិញបញ្ហាព្រំដែនរួមគ្នានៅតំបន់ Himalayan ដែលភាគច្រើនការធ្វើទំនាក់ទំនងមិនសូវល្អនោះទេ។
គួរបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា និងចិន មានភាពរកាំរកូសដោយសារតែបញ្ហាព្រំដែន ប៉ុន្តែថ្មីៗនេះត្រលប់មកដំណើរការឡើងវិញ ក្រោយមេដឹកនាំប្រទេសទាំងពីរជួបគ្នាដើម្បីដោះស្រាយបញ្ហា៕