(ម៉ានីល)៖ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថា កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងត្បូងនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍របស់យោធាបានបញ្ជាក់ថា សកម្មភាពនេះ ដែលបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន រួមមាននាវាចំនួនពីរគ្រឿង និងត្រូវបានរចនាឡើងដើម្បីបង្កើនការទំនាក់ទំនង និងការសម្របសម្រួលប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ៕