(អង់ការា)៖ ប្រធានសភាតួកគី លោក Numan Kurtulmus បានប្រកាសថា ប្រទេសតួកគីគ្រោងនឹងអញ្ជើញប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas មកថ្លែងសុន្ទរកថា នៅចំពោះមុខសមាជិកសភាតួកគីក្នុងពេលឆាប់ៗនេះ។
លោក Kurtulmus បានបញ្ជាក់ថា លោក Abbas នឹងមានឱកាសពន្យល់អំពីបុព្វហេតុប៉ាឡេស្ទីន ដល់សមាជិកសភាតួកគី។
ការអញ្ជើញនេះត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu នៅថ្ងៃពុធនេះ៕