(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំពិធីសំណេះសំណាលជាមួយ ឥស្សរជនក្រៅបក្សនៅទីស្តីការរដ្ឋ Zhong nanhai ដើម្បីស្តាប់មតិយោបល់ និងសំណើរបស់គណបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនក្រៅបក្សអំពីស្ថានភាព សេដ្ឋកិច្ចបច្ចុប្បន្ននិងការងារសេដ្ឋកិច្ច នៅឆមាសទីពីរឆ្នាំ២០២៤។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីព្រមទាំង ថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់ថា ត្រូវធ្វើការងារសេដ្ឋកិច្ចនៅឆមាសទីពីរឆ្នាំ ២០២៤ ឱ្យបានល្អ ប្រកាន់ខ្ជាប់បរិយាកាសការងារដែលស្វែងរក ភាពរីកចម្រើនដោយនឹងនរ អនុវត្តតាមគំនិតអភិវឌ្ឍន៍ថ្មី ដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ឱ្យបានសមរម្យ ផ្តោតលើការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ពង្រឹងនិន្នាការសេដ្ឋកិច្ចដែលបន្តកើនឡើង និងឆ្ពោះទៅរកភាពល្អប្រសើរ ព្រមទាំងសម្រេចបាននូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំយ៉ាងមុតមាំមិនងាករេ៕

វិទ្យុមិត្តភាពកម្ពុជាចិន