(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅសាលាក្រុងម៉ាឌ្រីដ លោក Almeida អភិបាលក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ បានជួបពិភាក្សាការងារ ជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលទៅបំពេញទស្សនកិច្ច។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីការធ្វើឱ្យកិច្ចសហប្រតិបតិ្តការផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មានភាពកាន់តែស៊ីជម្រៅ និងជំរុញមេត្រីភាពរវាងចិននិងអេស្ប៉ាញ។

ថ្លែងក្នុងកិច្ចជំនួប លោក Shen Haixiong បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងអេស្ប៉ាញ មានភាពស៊ីជម្រៅ។ ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះអង្គម្ចាស់ហ្វេលីពទី៦ ព្រះមហាក្សត្រអេស្ប៉ាញ បានផ្ញើសារលិខិត ទៅវិញទៅមក ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ។ ប្រមុខរដ្ឋប្រទេសទាំងពីរ បានបូកសរុបបទពិសោធជោគជ័យ ក្នុងការប្រាស្រ័យទាក់ទងទ្វេភាគី ហើយបានចង្អុលបង្ហាញពីទិសដៅ ចំពោះការអភិវឌ្ឍរួមនៅពេលអនាគត។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយរួមសហការជាមួយគ្រប់មជ្ឈដ្ឋាន នៃប្រទេសអេស្ប៉ាញ ក្នុងន័យអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋប្រទេសទាំងពីរយ៉ាងសកម្ម ក៏ដូចជាជំរុញឱ្យទំនាក់ទំនង រវាងចិននិងអេស្ប៉ាញសម្រេចបាន នូវការអភិវឌ្ឍកាន់តែធំក្នុងរយៈពេល៥០ឆ្នាំបន្ទាប់។

ថ្លែងក្នុងកិច្ចជំនួប លោក Almeida បានជូនពរអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលទទួលបាន កម្លាំងផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ក្នុងការផ្សាយបន្តផ្ទាល់ពី ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ហើយសម្គាល់ឃើញថា ប្រការនេះធ្វើឱ្យពិភពផលចាប់អារម្មណ៍ ដល់កម្លាំងយ៉ាងខ្លាំងក្លារបស់ប្រទេសចិន លើវិស័យបច្ចេកទេសនៃប្រព័ន្ធសារព័ត៌មានបែបថី្ម៕

វិទ្យុមិត្តភាពកម្ពុជាចិន