(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសហព័ន្ធកីឡាបាល់ទាត់អាជីព នៃប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបតិ្តការ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួម អំពីការរួមគ្នាជំរុញការផ្លាស់ប្តូរ សហការគ្នារៀបចំការប្រកួត និងជំរុញដល់ការអភិវឌ្ឍកីឡាបាល់ទាត់យុវជន និងក្មេងជំទង់ជាដើម។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងថា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យកីឡា ជាទ្រព្យសម្បតិ្តដ៏មានតម្លៃ នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិ ននិងអេស្ប៉ាញ ពិតមែនតែប្រទេសយើងទាំងពីរ មានវប្បធម៌មិនដូចគ្នាក៏ដោយ ក៏ប៉ុន្តែទឹកចិត្តដែលស្រឡាញ់កីឡាបាល់ទាត់គឺដូចគ្នា ។ រំពឹងទុកអាចចាត់ទុកការចុះហត្ថលេខាលើកនេះ ជាទីចាប់ផ្តើមមួយ ដើម្បីពង្រីងលំហនៃកិច្ចសហប្រតិបតិ្តការ ក្នុងន័យបំពេញបន្ថែមកម្លាំងចលករ សម្រាប់បង្កើនការផ្លាស់ប្តូររវាងប្រទេសទាំងពីរ លើវិស័យបាល់ទាត់ កីឡានិងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម ក៏ដូចជារួមគ្នាចារទំព័រថ្មីនៃការអភិវឌ្ឍវិស័យលំហាត់ប្រាណ និងកីឡាអន្តរជាតិ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន