(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពី ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនចិន-អេស្ប៉ាញ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មី និងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន តែងតែខិតខំប្រឹងប្រែង ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងការយល់ដឹងពីគ្នានិងភាពស្និទ្ធស្នាល រវាងប្រជាជននៃប្រទេសទាំងពីរចិន និងអេស្ប៉ាញ។ យើងរំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងស៊ីជម្រៅ ជាមួយប្រព័ន្ធសារព័ត៌មានអេស្ប៉ាញ តាមរយៈធនធានដ៏សម្បូរបែប ការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ និងបច្ចេកទេសទំនើប ដើម្បីផលិតកម្មវិធីល្អៗកាន់តែច្រើន ជូនចំពោះប្រជាជននៃប្រទេសទាំងពីរ រួមគ្នាបង្កើតផលិតផលវប្បធម៌ ប្រកបដោយភាពច្នៃប្រឌិតថ្មី ក៏ដូចជាជំរុញឱ្យចិននិងអេស្ប៉ាញ រួមគ្នាចែករំលែកកាលានុវត្តភាពសកលលោក ដែលបានមកពីការធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅក្នុងយុគសម័យថ្មី ជំរុញភាពសុខដុមនីយកម្មរវាងវប្បធម៌ចិន និងអេស្ប៉ាញនិងទទួលបានការអភិវឌ្ឍរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន