(ប៉េកាំង)៖ នៅថ្ងៃទី២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងចិនបានបញ្ចេញមតិអំពីបញ្ហាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំលើកទី២ នៃសន្និបាតពិនិត្យពិភាក្សា «អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» លើកទី១១ថា ការពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងលុបបំបាត់ហានិភ័យនៃការរីកសាយភាយ អាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងការគាំពារ «អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»

បច្ចុប្បន្ននេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយចំនួន តូចបានទទូចប្រកាន់យកទស្សនៈសង្គ្រាមត្រជាក់ និងងប់ជាមួយនឹង ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយប្រើប្រាស់ "ស្តង់ដារពីរ" និងធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ខ្លួនឯង ក្នុងបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្រ្តនយោបាយ តម្កល់ពីលើប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងដើម នៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ បំផ្លាញគំនិតឯកភាពរួមនិងកិត្យានុភាព ក្នុងការបង្ការការរីកសាយភាយ អាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនហានិភ័យនៃការបង្ការ ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ភាគីចិនបានគូសបញ្ជាក់ពី៣ចំណុច អំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៖ ទី១ បញ្ឈប់ទង្វើដែលធ្វើឱ្យចុះខ្សោយ នូវប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទី២ ដោះស្រាយបញ្ហា ជាចំណុចក្តៅក្នុងតំបន់តាមវិធីនយោបាយនិងការទូត។ ទី៣ គាំពារនិងពង្រឹងប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន