(ប៉េកាំង)៖ រសៀលថ្ងៃទី ២៦ ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់ប្រធានរដ្ឋចិនលោក Xi Jinping និងជាអនុប្រធានរដ្ឋចិនដែលបានធ្វើដំណើរទៅដល់ ប្រទេសបារាំងដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិកក្រុងប៉ារីស តបតាមការអញ្ជើញ បានធ្វើកិច្ចសន្ទនាយ៉ាងជិតស្និទ្ធជាមួយលោក Macron ប្រធានាធិបតីបារាំង នៅវិមានអេលីសេក្រុងប៉ារីស។
ក្នុងកិច្ចជំនួប លោក Han Zheng បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជិតស្និទ្ធ របស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោក ជូនចំពោះលោក Macron និងលោកស្រី Brigitte ភរិយារបស់លោក ។ លោក Han Zheng បានសម្តែងការសប្បាយរីករាយ ដែលបានចូលរួមពិធីបើកនៃព្រឹត្តិការណ៍កីឡាអូឡាំពិក តាមការអញ្ជើញ និងជូនព រព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ទទួលបានជោគជ័យ។
លោក Macron បានផ្តាំផ្ញើលោក Han Zheng ឱ្យពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះត្រង់របស់ខ្លួន ជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោក ហើយថ្លែងអំណរគុណនិងសម្តែងការស្វាគមន៍ ចំពោះលោក Han Zheng ដែលបានចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាំអូឡាំពិកក្រុងប៉ារីស ក្នុងនាមជាតំណាងពិសេសរបស់ លោកប្រធានរដ្ឋចិនលោក Xi Jinping។
សូមបញ្ជាក់ថា នាយប់ថ្ងៃដដែលនោះ លោក Han Zheng បានចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នៅទីធ្លាTrocadero ក្រុងប៉ារីស។ មុនពិធីបើក លោក Han Zheng បានធ្វើដំណើរពិសេសទៅកាន់ ភូមិកីឡាអូឡាំពិក ដើម្បីសួរសុខទុក្ខអត្តពលិក គ្រូបង្វឹកកីឡានិងបុគ្គលិកការងារ នៃគណៈប្រតិភូកីឡាចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន