(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ រថយន្តផ្សាយបន្តផ្ទាល់បំពាក់បច្ចេកទេស UHD 8K នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលមានឈ្មោះថា «ពណ៍ក្រហមនៃប្រទេសចិន» បានបញ្ចប់ការដំឡើងឧបករណ៍ និងការធ្វើតេស្តផ្នែកបច្ចេកទេសនៃប្រព័ន្ធផ្សាយបន្តផ្ទាល់ នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានប្រគល់ឱ្យក្រុមផលិតកម្មវិធី សម្រាប់ប្រើប្រាស់ជាផ្លូវការ។

នេះជាលើកទីពីរដែលរថយន្តផ្សាយបន្តផ្ទាល់នេះ បានផ្តល់ការគាំទ្រដល់ក្រុមបច្ចេកទេសផ្សាយបន្ត សម្រាប់ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍អូឡាំពិក (OBS) នៅក្រៅប្រទេសចិន បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ហើយក៏ជាលើកទីមួយផងដែរ ក្នុងការផលិតលេកសញ្ញាសាធារណៈ ជារូបភាពកម្រិត 8K ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ វានឹងផ្តល់លេកសញ្ញាសាធារណៈអន្តរជាតិ ជារូបភាពកម្រិត 8K សម្រាប់ការប្រកួតកីឡាអត្តពលកម្ម និងពិធីបិទការប្រកួតជូនដល់ទស្សនិកជនពិភពលោក ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។

នៅថ្ងៃដដែល លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញត្រួតពិនិត្យការងារត្រៀមលក្ខណៈផ្សេងៗ នៃរថយន្តផ្សាយបន្តផ្ទាល់នៅកីឡដ្ឋាន Stade de France ពិនិត្យការងារនៅកន្លែងផលិតកម្មវិធីសំខាន់ៗ ប្លុកបច្ចេកវិទ្យាផ្សាយបន្តផ្ទាល់ និងប្លុកផ្សេងទៀត ព្រមទាំងសួរសុខចំពោះទុក្ខបុគ្គលិក នៃក្រុមការងារផលិតកម្មវិធី និងក្រុមបច្ចេកទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន