(ប៉េកាំង)៖ ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតី ក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។

លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកថាមពល រវាងចិននិងរុស្ស៊ី បានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជា ដល់ប្រជាជននិងប្រទេសទាំងពីរ។

ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗ ជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពល កិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ី អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់ ចំពោះកម្រិតនៃការអភិវឌ្ឍទំនាក់ទំនង និងសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែ ងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយភាគីចិន ធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនង ភាពជាដៃគូសម្របសម្រួល និងសហការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន