(ប៉េកាំង)៖ “ការប្រកួតអូឡាំពិកផ្ទុកនូវការស្វែងរករបស់មនុស្សជាតិ ចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។ “ជានិច្ចាកាល លោក Xi Jinpingតែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដោយខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍនៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ។
ចាប់ពីកាន់តួនាទីជាប្រធានអនុកម្មការរៀបចំ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក ទីក្រុងប៉េកាំងឆ្នាំ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកយុវជន ក្រុងNanjingឆ្នាំ២០១៤ដោយជោគជ័យ រហូតដល់ជំរុញដោយផ្ទាល់នូវសំណើរ និងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២និងប៉ារ៉ាឡាំពិករដូវរងា លោក Xi Jinping និងការប្រកួតអូឡាំពិក បានបង្កើតចំណងទំនាក់ទំនងយ៉ាងស៊ីជម្រៅ។
នៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសខិតជិតមកដល់ យើងមកទទួលបទពិសោធន៍ពីការប្តេជ្ញាចិត្តរបស់លោក Xi Jinpingដែលដឹកនាំប្រទេសចិនក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍន៍នៃបុព្វហេតុអូឡាំពិក តាមរយៈរឿងរ៉ាវមួយ។ នៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ នៅក្នុងសាល Portrait Hall នៅជាន់ទីមួយ នៃវិមាន Elysée ប្រទេសបារាំង មានភ្លើងគប់អូឡាំពិកចំនួន៣ ដាក់បញ្ឈរក្បែរគ្នា ដែលធ្វើឱ្យគេចាប់អារម្មណ៍ជាពិសេស។
នេះជាអំណោយមួយដែលប្រមុខរដ្ឋទាំងពីរនិងភរិយា ជូនឱ្យគ្នាទៅវិញទៅមក ក្នុងអំឡុងពេលលោក Xi Jinpingទស្សនកិច្ចនៅ ប្រទេសបារាំង កាលពីខែឧសភាឆ្នាំនេះ។ អ្វីដែលលោក Xi Jinping បានជូនលោកប្រធានាធិបតី Macron គឺ ភ្លើងគប់អូឡាំពិកទាំងពីរ របស់ទីក្រុងប៉េកាំង ហើយលោក Macron បានជូនទៅវិញ នូវភ្លើងគប់អូឡាំពិកទីក្រុងប៉ារីស។ លោក Xi Jinping ថ្លែងទៅកាន់លោកប្រធានាធិបតីMacronថា ប្រទេសបារាំងគឺជាប្រទេសខ្លាំងពូកែខាងកីឡា ខ្ញុំសូមជូនពរព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីសទទួលបានជោគជ័យ។ ភាគីចិននឹងចាត់បញ្ចូនគណៈប្រតិភូកីឡាជាន់ខ្ពស់ ទៅចូលរួមប្រកួតនៅបារាំង។
ប្រទេសបារាំងមិនត្រឹមតែជាប្រទេសលោកខាងលិចទី១ ដែលបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយសាធារណរដ្ឋប្រជាមានិតចិន ប៉ុណ្ណោះទេ ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិច ដែលរក្សាការផ្លាស់ប្តូរកីឡាញឹកញាប់បំផុត ជាមួយប្រទេសចិនផងដែរ។ ពីទីក្រុងប៉េកាំងទៅដល់ទីក្រុងប៉ារីស ស្មារតីអូឡាំពិកបានបន្លឺឡើង ក្នុងប្រេកង់ដូចគ្នាដែលឆ្លងកាត់ពេលវេលានិងលំហ ហើយគ្រួសារអូឡាំពិក នឹងជួបជុំគ្នាម្តងទៀតនៅក្រោមទង់៥រង្វង់។ កីឡាគឺជាស្ពាន ចិននិងបារាំងបានចាប់ដៃគ្នាអនុវត្តបាវចនាអូឡាំពិក ដែលកាន់តែសាមគ្គីគ្នាបន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន