(ប៉េកាំង)៖ * កោះសត្វកុក , តំបន់សេដ្ឋកិច្ចពិសេស , តំបន់អេកូទេសចរណ៍ល្បីល្បាញ --- ក្រុងនេះមួយឆ្នាំទទួលភ្ញៀវទេសចរ មួយរយលាននាក់។ ពេលថ្មីៗកន្លងទៅនេះ ភ្ញៀវទេសចរបរទេសចំនួនច្រើនឡើងៗ បានមកដើរកម្សាន្តនៅប្រទេសចិន ព្រោះរដ្ឋាភិបាលចិ នបានពង្រីកក្របខ័ណ្ឌគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ការឆ្លងកាត់ដែនចិនចំនួន ១៤៤ ម៉ោង ដែលបានបន្ថែមច្រកចេញចូលដល់ចំនួន ៣៧ កន្លែង ដែលក្នុងនោះមានច្រក២កន្លែងស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។ទីក្រុង សៀមិន ត្រូវគេចាត់ទុកជាទីក្រុងសួនផ្កាលើសមុទ្រ នៅឆ្នាំ ២០២៣ ក្រុងនេះបានទទួលភ្ញៀវទេសចរចំនួន១១០លាននាក់ ទំហំ GDP លើសពី ៨០០ពាន់លានយាន់ប្រាក់ចិន។

ពីបុរាណមក កោះសៀមិនជាទីជម្រករបស់សត្វកុកគ្រោងតូច។ ពីឆ្នាំ១៣៩៤ មក ក្រុងនោះត្រូវដាក់ឈ្មោះជា 厦门 (អានថា សៀមិន ) ដែលតាមភាសាចិនគឺមានន័យថា ទ្វានៃសំណង់រដ្ឋ បានប្រើរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ ក្រុងសៀមិន មានផ្ទៃដី១៧០០ គីឡូម៉ែត្រការ៉េ ក្នុងនោះ ផ្ទៃសមុទ្រលើសពី ៣៩០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជន ៥.៣ លាននាក់ ជាតំបន់គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសចិន និងជាទីក្រុងទេសចរណ៍ល្បីដែលទទួលបានរង្វាន់ សម្រាប់ប្រជាជនស្នាក់នៅបានល្អ ពីអង្គការសហប្រជាជាតិ ( UN Habitat Scroll of Honour)។

*“អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេស។ កន្លែងមួយបើចង់ទទួលបាន ការអភិវឌ្ឍជាយូរអង្វែង តើត្រូវធ្វើយ៉ាងដូចម្ដេច? បទពិសោធទទួលបានទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារអេកូឡូស៊ីនៃទីក្រុងសៀងមិន គឺ៖ មនុស្សនិងសមុទ្ររួមរស់ដោយសុខដុមរមនា អភិវឌ្ឍជាមួយគ្នា។ ពេលធ្វើផែនការអភិវឌ្ឍទីក្រុង កិច្ចការលម្អិតនីមួយៗ ត្រូវគិតគូរដល់ការប៉ះពាល់ដល់ធម្មជាតិ។ សូមបញ្ជាក់ថា ប្រទេសចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសសៀមិននៅឆ្នាំ១៩៨០ ។ កាលនោះ លោក Xi Jinping បានបម្រើការងាររដ្ឋបាលនិងបក្សនៅខេត្តហុកគៀន លោកបានដឹកនាំរដ្ឋបាលកំណត់ផែនការ ១៥ ឆ្នាំ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ ដែលបានគ្រោងផែនការគោលនៃការអភិវឌ្ឍទីក្រុងអេកូឡូស៊ីសៀមិន ដោយផ្តោតលើសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍអេកូឡូស៊ី។

ប្រទេសចិនមានបទពិសោធសំខាន់មួយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច គឺ « គូរប្លង់មួយរហូតដល់ទីបញ្ចប់ ( ពោលគឺ កំណត់ផែនការគោលមួយហើយអនុវត្តជាក់ស្តែងរហូតដល់ទីបញ្ចប់ ) » ។ ដើម្បីឆ្ពោះទៅកាន់គោលដៅ ដែលកូនចៅជំនាន់ក្រោយបន្តរីករាយនឹងសមុទ្រខៀវ ទឹកថ្លា ភ្នំបៃតង មនុស្សទាំងអស់គ្នាធ្ចើកិច្ចខិតខំប្រឹងប្រែងបន្តវេន ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ។

តាមផែនទីថ្មីបំផុត នៃប្រទេសចិន ជំហានក្រោយនឹងផ្តោតសំខាន់លើការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន ការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងកែសម្រួលប្រព័ន្ធគ្រប់គ្រងបរិស្ថានអេកូឡូស៊ី ដើម្បីជំរុញការរួមរស់នៅ ដោយសុខុមាលភាព រវាងមនុស្សជាតិនិងធម្មជាតិ។

* ជិះរថភ្លើងឆ្លងកាត់សមុទ្រ ដើរឆ្លងភ្នំនិងសមុទ្រ វត្តអារាមបុរាណ...កន្លែងទេសចរល្បីៗរបស់ក្រុងសៀមិន។ ក្រុងសៀមិនមានកោះ មានថ្មប៉ប្រះទឹក មានខ្សែឆ្នេរសមុទ្រ មានកំពង់ផែពាណិជ្ជកម្ម មានវត្តបុរាណ មានសីតុណ្ហភាពក្ដៅល្មម និងសម្បូរទឹកភ្លៀង ជាទីក្រុងព្រៃឈើ។ មិនថាលោកអ្នកស្ថិតនៅទីណាលើកោះ ដើរតែ៥នាទីនឹងរកឃើញតំបន់បៃតងមួយកន្លែង ដើរ ១៥ នាទីគឺបានចូលសួន។ នៅក្រុងសៀមិន ក្រៅពីកោះគូឡាងយូ និងឧទ្យានរុក្ខជាតិ កន្លែងទេសចរណ៍ផ្សេងទៀតសុទ្ធតែបើក ចំពោះសាធារណជនដោយមិនគិតថ្លៃ។ បើចូលចិត្តដើរខិតជិតធម្មជាតិ លោកអ្នកអាចទៅដើរលេងកោះក្រសា រាល់យប់ថ្ងៃសៅរ៍មានការសម្តែងភ្លើងឡាស៊ែចម្រុះពណ៌។

ផ្លូវដើរឆ្លងភ្នំនិងសមុទ្រ មានប្រវែងជាង២០០គីឡូម៉ែត្រ ដូចនាគមួយតភ្ជាប់កណ្តាលទីក្រុងសៀមិននិងបឹង-ភ្នំ-សមុទ្រ ពេលដើរកម្សានតាមផ្លូវនេះ អ្នកទេសចរអាចឆ្លងកាត់ព្រៃឈើ ឡើងកំពូលភ្នំ ទស្សនាទឹកបឹងបួរសមុទ្រនិងផ្ទៃមេឃ ដើរផងមើលទេសភាពផ្សេងៗគ្នាផង អាចទស្សនាសោភណ្ឌភាពនៃទីក្រុង និងធម្មជាតិស្របពេលតែមួយ។

បើចង់ថតទេសភាពរុក្ខជាតិលើវាលខ្សាច់និងការចុះអ័ព្ទ លោកអ្នកអាចដើរទៅទស្សនាឧទ្យានរុក្ខជាតិ វ៉ានសាន ដែលជាឧទ្យានរុក្ខជាតិ តែមួយគត់របស់ចិនដែលស្ថិតក្នុង តំបន់កណ្តាលទីក្រុង ថតរូបលេងនិងថតសែលហ្វីស្អាតណាស់។

វត្ត ណានភូថូ ស្ថិតនៅជើងភ្នំ Wulao បែរមុខទៅទិសខាងត្បូង នៅជាប់នឹងភ្នំហើយបែរទៅរកសមុទ្រ ហុងស៊ុយល្អណាស់ ។ វត្តនេះនៅជិតនឹងសាកលវិទ្យាល័យសៀមិន ឧទ្ទិសបូជាព្រះម៉ែគង់ស៊ីអ៊ីម ជាវត្តអារាមបុរាណពេញនិយមបំផុត នៃតំបន់ភាគខាងត្បូងហុកគៀន ដែលមានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំ។ វត្តនេះចាប់ផ្តើមសាងសង់នៅរជ្ជកាល ថាង សំណង់មានលក្ខណៈវប្បធម៌ហុកគៀន សសរថ្មក្បឿងបៃតង ចម្លាក់និងរូបគំនូរលើជញ្ជាំងស្រស់ស្អាតប្រណីតណាស់។

កោះ គួឡាងយូ ជាកោះតូចមួយដ៏ស្រស់ស្អាត អគារលើកោះមានលក្ខណៈពិសេស នៃតំបន់ជាច្រើន អ្នកអាចភ្លក់អាហាសម្រន់ ច្រើនប្រភេទ ឈរលើឆ្នេរខ្សាច់ទន់ៗ ស្រស់ស្រូបយកខ្យល់អាកាសសមុទ្រត្រជាក់ៗ ជិះកង់លេងតាមផ្លូវរង្វង់កោះ ជិះរថភ្លើងឆ្លងកាត់សមុទ្រជាដើម សុទ្ធតែជាកម្មវិធីទេសចរណ៍ដ៏ពេញនិយម។

សូមបញ្ជាក់ទៀតថា ប្រទេសចិនកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ការចូលដែន របស់ក្រុមទេសចរបរទេស ដែលធ្វើដំណើរតាមកបាល់កម្សាន្ត ហើយក៏បានកែលម្អចំពោះសេវាកម្មពាក់ព័ន្ធ ដូចជា ការទូទាត់តាមឧបករណ៍ចល័ត ការទិញសំបុត្រតាមរមណីយដ្ឋានជាដើម។ វិធានការទាំងនេះបាននិងកំពុងផ្តល់ភាពងាយស្រួល ដល់ជនបរទេសដែលមកធ្វើទេសចរណ៍ ធ្វើការ និងរស់នៅក្នុងប្រទេសចិន។

សូមស្វាគមន៍មិត្តបរទេសកាន់តែច្រើន មកដើរកម្សាន្តយ៉ាងសប្បាយរីករាយនៅប្រទេសចិន!

វិទ្យុមិត្តភាពកម្ពុជាចិន