(អាឌីសអាបេបា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរអិលបាក់ដី នៅតំបន់ Gofa ភាគខាងត្បូងប្រទេសអេត្យូពី បានកើនឡើងដល់ ២៥៧នាក់ ហើយអាចនឹងកើនឡើងទ្វេដង នេះបើតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNOCHA។
ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការរអិលបាក់ដី កប់មនុស្សនៅក្នុងតំបន់ Gofa ភាគខាងត្បូងនៃប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យ និងម្តងទៀតនៅថ្ងៃចន្ទ បានកប់អ្នកដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
មន្ត្រីរដ្ឋបាលម្នាក់បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសពចំនួន ២២៦ នាក់រួចហើយ ដោយសាកសពទាំងនោះត្រូវបានបញ្ចុះ បន្ទាប់ពីពិធីបុណ្យសព ហើយពួកគេកំពុងស្វែងរកសាកសពបន្ថែមចំនួន ២០នាក់ទៀត។ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ ដែលធ្វើឲ្យការស្វែងរកមានការលំបាក។
UNOCHA ក៏បានបង្ហាញក្តីបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ ៥០០នាក់ ដោយផ្អែកលើព័ត៌មានដែលទទួលបានពីអាជ្ញាធរក្នុងតំបន់៕