(ប៉េកាំង)៖ កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី "ឱកាសពិភពលោក ដែលបានមកពីការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី" ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Xie Feng ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបណ្ឌិត Robert Lawrence Kuhn ម្ចាស់មេដាយមិត្តភាព និងកំណែទម្រង់របស់ចិន និងជាប្រធានមូលនិធិ Kuhn នៃសហរដ្ឋអាមេរិក និងលោក Stephen Kennedy Smith ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគ្រួសារ Kennedy នៃសហរដ្ឋអាមេរិក បានចូលរួមនិងថ្លែងសុន្ទរកថា ក្នុងសកម្មភាពនេះ។
ភ្ញៀវកិត្តិយសជិតមួយរយនាក់មកពីធនាគារគំនិត មជ្ឈដ្ឋានពាណិជ្ជកម្ម និងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវរបស់អាមេរិក បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀត នូវកំណែទម្រង់របស់ចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ព្រមទាំងបញ្ហាថាតើការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន នឹងនាំមកនូវឱកាសអ្វីខ្លះដល់ការអភិវឌ្ឍរួម នៃប្រទេសទាំងអស់ និងការវិវឌ្ឍនរីកចម្រើនរបស់មនុស្សជាតិ។
ភ្ញៀវកិត្តិយសបានឯកភាពគ្នាថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមទៀត និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ហើយដាក់បញ្ចូលភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោក និងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់ការធ្វើទំនើបកម្មពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន