(ប៉េកាំង)៖ រសៀលថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈ សម្រាប់បង្ការនិងព្យាបាលជម្ងឺរបេង និងជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោក និងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារី និងស្រ្តីនៃអង្គការយូណេស្កូ របស់អង្គកាសហប្រជាជាតិ បានអញ្ជើញចូលរួមសកម្មភាព «កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណងជើង «ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ» ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េកាំង ហើយថ្លែងសុន្ទរកថា។

លោកស្រីបានថ្លែងថាសកម្មភាពលើកនេះ មិនគ្រន់់តែជាការជួបជុំយ៉ាងសប្បាយ រីករាយរវាងកុមារចិននិងអាហ្វ្រិកតែប៉ុណ្ណោះទេ ហើយក៏ជាភស្តុតាងដ៏ជាក់ស្តែង នៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិន និងអាហ្វ្រិកទៀតផង។ ក្នុងនាមជាអ្នកធ្វើដំណើរជាមួយគ្នាលើ ផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិកប្រទេសចិន មិនគ្រាន់តែធ្វើកិច្ចខិត ខំប្រឹងប្រែងដើម្បីធានាដល់ ការលូតលាស់យ៉ាងល្អ របស់កុមារចិនហើយក៏ខិតខំ ប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិន នៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់ យ៉ាងល្អទៀតផង។ សង្ឃឹមថាកុមារាកុមារីចិននិងអាហ្វ្រិកដែលចូលរួមសកម្មភាពលើកនេះអាចរឹតបន្តឹង ចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកបន្តវេន នៃប្រវត្តិសាស្រ្តមិត្តភាពចិននិងអាហ្វ្រិក ដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់ មិត្តភាពប្រពៃណីចិននិងអាហ្វ្រិកនិងក្រុមកម្លាំងថ្មី ក្នុងការកសាងសហគមន៍រួមវាសនាចិន និងអាហ្វ្រិក។

សូមជម្រាបថាឆ្នាំ២០២៣ លោកស្រី Peng Liyuan និងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិក ដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំ សកម្មភាព «កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា» ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ ដល់សុខភាពកុមារកំព្រានៅបណ្តាប្រទេសអាហ្វ្រិកជាង ៥០ប្រទេស ដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន