(ប៉េកាំង)៖ នាថ្ងៃទី ១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើសន្និសីទសារព័ត៌មានដើម្បីធ្វើបទបង្ហាញ និងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០។

យោងតាម «សេចក្តីសម្រេចចិត្ត នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន» តាំងពីសមាបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បានជំរុញការអភិវឌ្ឍដោយរួមបញ្ជូលគ្នានូវការអប់រំ ការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការបណ្តុះបណ្តាធនធានមនុស្ស និងបានពង្រឹងការគាំទ្រចំពោះ កិច្ចកសាងទំនើបកម្មជាបន្តបន្ទាប់។

ទី ១ ប្រទេសចិនបានកសាងប្រព័ន្ធអប់រំធំជាងគេនៅលើពិភពលោក អត្រាទទួលបានការអប់រំនៅគ្រប់កម្រិតបានឈានដល់ ឬលើសពីកម្រិតជាមធ្យម នៃប្រទេសចំណូលមធ្យមនិងខ្ពស់ អត្រាចូលរៀនថ្នាក់ឧត្តមសិក្សាលើសពី ៦០% ដែលបានចូលក្នុងដំណាក់កាល គ្រប់ដណ្តប់ការរំអប់ជាទូទៅដែលទទួលស្គាល់ដោយពិភពលោក។ ទី ២ ចំនួនគិតមធ្យមនៃកម្លាំងពលកម្ម ដែលទទួលបានការអប់រំគឺលើសពី ១៤ ឆ្នាំ ហើយចំនួនអ្នកទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា បានឈានដល់ ២៥០ លាននាក់ ។ ចំនួនសរុបនៃបុគ្គលិក ស្រាវជ្រាវនិងអភិវឌ្ឍន៍នៃប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។ ទី ៣ ការចំណាយសរុបលើ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងសង្គមជាប់ចំណាត់ថ្នាក់ទី ២នៅលើពិភពលោក ការសិក្សាស្រាវជ្រាវជា មូលដ្ឋាននិងការច្នៃប្រឌិតបង្កើតថ្មីត្រូវបានពង្រឹងជាបន្តបន្ទាប់ បច្ចេកវិទ្យាស្នូលសំខាន់ៗទទួលបានសមិទ្ធផលថ្មីៗ ពោលគឺប្រទេសចិនបានចូល ក្នុងចំណោមប្រទេសបែបច្នៃប្រឌិតដោយជោគជ័យ៕

វិទ្យុមិត្តភាពកម្ពុជាចិន