(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញនិងពន្យល់ពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០។

កិច្ចប្រជុំពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន» (ខាងក្រោយនេះហៅកាត់ថា «សេចក្តីសម្រេចចិត្ត»)។

«សេចក្តីសម្រេចចិត្ត» ចែកជា១៥ជំពូកនិង៦០មាត្រា ចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់លើ គ្រប់វិស័យនិងគ្រប់ផ្នែក តាមរយៈកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច។ «សេចក្តីសម្រេចចិត្ត» បានលើកឡើងវិធានការកំណែទម្រង់ សំខាន់ៗជាង៣០០ សុទ្ធតែពាក់ព័ន្ធនឹងខ្លឹមសារនៃប្រព័ន្ធ យន្តការនិងរបប។ក្នុងនោះ រួមមានការធ្វើឱ្យមានសុក្រឹតភាពនិងលើកកម្ពស់ ប្រសិទ្ធភាពនៃចំពោះ វិធានការកំណែទម្រង់នាពេលកន្លងទៅនេះ និងមានមួយចំនួន គឺវិធានការកំណែទម្រង់ ដែលលើកឡើងថ្មីដោយអនុលោមតាម តម្រូវការនៃការអនុវត្តនិងការស្វែងរក ក្នុងការសាកល្បង៕

វិទ្យុមិត្តភាពកម្ពុជាចិន