(ប៉េកាំង)៖ ប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ២០១២ នៅតំបន់ភាគខាងជើងប្រទេសចិន ដែលមានសីតុណ្ហភាពក្រោមសូន្យជាង ១០អង្សាសេមានធាតុអាកាសរងាខ្លាំងលោក Xi Jinping ប្រធានរដ្ឋ ដើរកាត់ព្រិលខ្លាំងទៅដល់ស្រុក Fuping ដែលជាស្រុកតូចមួយក្នុងខេត្ត Hebei ប្រទេសចិន ដើម្បីចូលទៅក្នុងផ្ទះរបស់កសិករក្នុងភូមិក្រីក្រនេះនិងសំណេះសំណាល យ៉ាងស៊ីជម្រៅជាមួយពួកគេ។ លោកបានធ្វើដំណើរទៅមកជាង ៧០០គីឡូម៉ែត្រ ហើយបានទៅសួរសុក្ខទុក អ្នកភូមិនៅភូមិដ៏ក្រីក្រចំនួនពីរ។
ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping តែងតែធ្វើដំណើរពីរដ្ឋធានីប៉េកាំងទៅកាន់ មូលដ្ឋាននានា ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ និងវិភាគពីករណីគំរូដើម្បីក្តាប់បាន បញ្ហាគន្លឹះនៃការធានាដល់ជីវភាពរស់នៅរបស់ ប្រជាជនហើយយកឈ្នះលើ បញ្ហាដ៏ពិបាកជាងគេក្នុងដំណើរកំណែការទម្រង់និងអភិវឌ្ឍន៍។
បន្ទាប់ពីលោក Xi Jinping ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលចិន លោកបានចំណាយពេល៨ឆ្នាំ ដើម្បីដឹកនាំប្រទេសចិនទាំងមូល អនុវត្តគម្រោងស្តីពីជីវភាពរស់នៅរបស់ប្រជាជន ដែលទួលបានការចាប់អារម្មណ៍ពី ទូទាំងពិភពលោកគឺការកាត់បន្ថយភាពក្រីក្រពី "ការជួយឧបត្ថម្ភ" ទៅជា "ការអភិវឌ្ឍដោយខ្លួនឯង" ដែលបានធ្វើឱ្យប្រជាជនចិនក្រីក្រ នៅតាមជនបទជិត១០០លាននាក់ ចេញផុតពីភាពក្រីក្រដែលបានបង្កើតជា អព្ភូតហេតុដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្ត នៃសេដ្ឋកិច្ចពិភពលោកហើយក៏បានបំពេញ ការសន្យារបស់បក្សកុម្មុយនីស្តចិន ក្នុងការដឹកនាំប្រជាជនឱ្យចេញផុតពី ភាពក្រីក្រនិងកសាងសង្គម ដែលប្រជាជនមានជីវភាពល្អបង្អួរ។
ជីវភាពរស់នៅរបស់ប្រជាជនគ្មានបញ្ហាតូចតាចទេ។ លោក Xi Jinping បានថ្លែងថា "ប្រជាជនគឺជាគ្រឹះនៃប្រទេសជាតិ គ្រឹះមានភាពរឹងមាំទើបប្រទេសជាតិមានសុខសាន្ត។ ជីវភាពរស់នៅរបស់ប្រជាជន គឺជាមូលដ្ឋានគ្រឹះនៃសុភមង្គលរបស់ប្រជាជន និងជាមូលដ្ឋានគ្រឹះនៃភាពសុខដុមក្នុងសង្គម"។ ពី "បដិវត្តន៍បង្គន់អនាម័យ" តាមជនបទ ដល់ការបែកចែកសំរាម តាមប្រភេទនៅក្នុងទីក្រុង... ក្នុងរយៈពេលជាង១០ឆ្នាំ ផែនការកំណែទម្រង់ជាង២ពាន់គម្រោងពាក់ព័ន្ធនឹង ការស្លៀកពាក់ហូបចុកស្នាក់នៅ និងធ្វើដំណើរនិងគ្របដណ្តប់លើ វិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងបរិស្ថានអេកូឡូស៊ីជាដើម អ្វីទាំងអស់នេះគឺបំណងដើម ដែលតម្កល់ប្រជាជនជាស្នូល។
បន្ទាប់ពីចូលដល់យុគសម័យថ្មីភាពប្រទាំងគ្នាដ៏សំខាន់ នៅក្នុងសង្គមចិនបានផ្លាស់ប្តូរពីភាពប្រទាំងគ្នា រវាងតម្រូវការខាងសម្ភារៈ និងវប្បធម៌របស់ប្រជាជនចិន និងផលិតកម្មសង្គមអន់ថយ ទៅជាភាពប្រទាំងគ្នារវាងតម្រូវការដែលកើនឡើងជាបន្តបន្ទាប់ របស់ប្រជាជនចំពោះជីវភាពរស់នៅល្អប្រសើរជាងមុន និងការអភិវឌ្ឍមិនមានតុល្យ ភាពនិងមិនគ្រប់គ្រាន់។មួយផ្នែក តម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅ កាន់តែប្រសើរឡើងក្នុងយុគសម័យថ្មី គឺកាន់តែទូលំទូលាយ និងកាន់តែមានការទាមទារខ្ពស់ ពោលគឺទាមទារមិនត្រឹមតែជីវភាពរស់នៅខាងសម្ភារៈ និងវប្បធម៌ដែលមានកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានការទាមទារក្នុងការកែលម្អជាបន្តបន្ទាប់ នូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ សច្ចធម៌សុវត្ថិភាព និងបរិស្ថានជាដើម។ ចំពោះបញ្ហានេះ លោក Xi Jinping បានដឹកនាំបក្សកុម្មុយនីស្តចិន សួរពីតម្រូវការនិងវិធីសាស្ត្ររបស់ប្រជាជន។
ឧទាហរណ៍ ដើម្បីព្រាងសំណើស្តីពី "ផែនការ៥ឆ្នាំទី១៤" ចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២០ លោក Xi Jinping បានជួបសំណេះសំណាលជាមួយ លេខាធិការបក្សក្នុងភូមិ គ្រូបង្រៀននៅជនបទ កម្មាភិបាលទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រ កម្មករចំណាកស្រុក អ្នកដាំស្បៀង អ្នកបើកបរឡានដឹកទំនិញ អ្នកដឹកទំនិញរហ័ស ម្ចាស់ភោជនីយដ្ឋាន បុគ្គលិកផ្នែកច្បាប់។ល។ និងបានរៀបចំការសំណេះសំណាល ជាមួយតំណាងមូលដ្ឋាន ចំនួន៧លើក។
លោក Xi Jinping បានសង្កត់ធ្ងន់ថា "គោលបំណងជាមូលដ្ឋាននៃកំណែ ទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រោងជ្រុយ របស់បក្ស គឺដើម្បីជំរុញសច្ចធម៌ និងយុត្តិធម៌ក្នុងសង្គម ដើម្បីធ្វើឱ្យប្រសិទ្ធផលនៃកំណែទម្រង់ និងការអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជនទាំងអស់" ហើយនេះក៏ជាចំណុចចាប់ផ្តើមនិងកម្លាំង ជំរុញសម្រាប់ការកែទម្រង់ឱ្យបានយ៉ាងស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយក្នុងដំណើរថ្មីផងដែរ៕