(មូស្គូ)៖ មន្រ្តីរុស្ស៉ីមួយរូបនិយាយថា សាលាមត្តេយ្យដែលចម្ងាយប្រហែល ២០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ក្នុងតំបន់ Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ត្រូវបានណែនាំឱ្យផ្អាកការងារមើលថែទាំក្មេងៗទាំងអស់ ដោយសារតែការបាញ់ផ្លោង មកពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។
លោកស្រី Anna Kutashova ដែលជាមន្រ្តីក្នុងតំបន់ Belgorod បាននិយាយថា វិធានការនេះ និងដែលត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ បានចូលជាធរមានកាលពីម្សិលមិញរហូតដល់ចុងសប្តាហ៍ ហើយគេនៅមិនទាន់ដឹងថា ការបិទនឹងបន្តពន្យាពេលទៀតឬយ៉ាងនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីរាយការណ៍ថា ការបិទសាលាមត្តេយ្យនេះ គឺទៅលើប្រជាជនប្រហែល ៥០,០០០ក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អភិបាលតំបន់ លោក Vyacheslav Gladkov បានប្រកាសពីការដាក់កំហិត សម្រាប់ប្រជាជនស៉ីវិល លើការចូលមកក្នុងភូមិចំនួន ១៤នៃតំបន់នេះរួចទៅហើយ ផ្អែកលើស្ថានភាពសន្តិសុខ៕